កូរ៉េខាងត្បូង៖ ជាការពិតណាស់ ក្រោយមានរឿងរ៉ាវអាស្រូវមួយចំនួនមក តារាស្រីកូរ៉េទាំងប៉ុន្មានដួងនេះ បានស្ងប់ស្ងាត់ និង បង្វែរខ្លួនចេញពីវិស័យសិល្បៈអស់មួយរយៈពេលធំ យ៉ាងណាមិញ បន្ទាប់ពីនោះមក Song Hye Kyo, Jun Ji Hyun, Han Hyo Joo និង Han Chae Young សុទ្ធតែបានត្រឡប់មកវិញជាមួយនឹងគម្រោងថ្មីរបស់ពួកគេរៀងៗខ្លួន មុនពេលនោះពួកគេពិតជាស្ងប់ស្ងាត់ហើយកម្រនឹងបង្ហាញខ្លួននៅលើអេក្រង់ខ្លាំងណាស់ ។
បន្ទាប់ពីស្ងាត់ស្ងៀមអស់រយៈពេលជាយូរមកហើយ Song Hye Kyo ក៏បានត្រលប់មកវិញជាមួយគម្រោងខ្សែភាពយន្តចំនួន ២ គឺ «I'm Breaking Up និង The Glory» ។ ដោយខ្សែភាពយន្ត «I'm Breaking Up» គ្រោងនឹងចាក់ផ្សាយនៅក្នុងខែតុលាដែលនិពន្ធដោយអ្នកនិពន្ធរឿង Jane Kang នៅក្នុងខ្សែភាពយន្តនេះ Song Hye Kyo ដើរតួជាអ្នកដឹកនាំម៉ូដឆ្លាតវៃ។
ទន្ទឹមនឹងនេះ គំរោងខ្សែភាពយន្ត «The Glory» ត្រូវបានគេរំពឹងទុកច្រើនបំផុតព្រោះវាទាក់ទងនឹងប្រធានបទនៃការសងសឹក។ The Glory សន្យាថានឹងបង្ហាញការផ្លាស់ប្តូររបស់ Song Hye Kyo ក្នុងការសម្ដែងនិងរូបភាពជាច្រើន។
យោងតាមសារព័ត៌មាន Newsis បានរាយការណ៍នៅថ្ងៃទី ១៩ ខែមិថុនា ថាអ្នកចាត់ការទូទៅរបស់ទូរទស្សន៍ tvN បាននិយាយថារឿងភាគថ្មី«Mt. Jirisan»បានបញ្ចប់ការថតនៅក្នុងខែមិថុនាហើយគ្រោងនឹងចាក់ផ្សាយនៅពាក់កណ្តាលឆ្នាំនេះ។ ដោយនេះ ជាខ្សែភាពយន្តដែលមានខ្លឹមសារអាថ៌កំបាំងទាក់ទងនឹងរឿងរ៉ាវរបស់អ្នកឡើងភ្នំក្នុងដំណើរនៃការរកឃើញJ irisan។ ខ្សែភាពយន្តនេះ បង្ហាញពីការវិលត្រឡប់របស់ Jun Ji Hyun បន្ទាប់ពី ៥ ឆ្នាំចាប់តាំងពីរឿងព្រេងនៃ «Blue Sea» យ៉ាងណាមិញ Jun Ji Hyun និង Song Hye Kyo អាចប្រឈមមុខដាក់គ្នាប្រសិនបើគម្រោងខ្សែភាពយន្តរបស់ពួកគេចាក់ផ្សាយនៅចុងឆ្នាំ។
ទន្ទឹមនឹងនេះ Han Hyo Joo ជាធម្មតាផ្តោតសំខាន់លើខ្សែភាពយន្ត នាងកម្រចូលរួមក្នុងរឿងភាគទូរទស្សន៍ណាស់។ នៅឆ្នាំ ២០១៦ នាងបានបង្ហាញខ្លួននៅក្នុងគម្រោង W ជាមួយ Lee Jong Suk បន្ទាប់មកផ្តោតលើឧស្សាហកម្មភាពយន្ត។ ស្របពេលនោះ នៅឆ្នាំ ២០១៩ Han Hyo Joo ក៏បានថតគម្រោងរឿងល្ខោនមួយដែរ តែនៅអាមេរិកវិញគឺរឿង «Treadstone» ដែលសម្តែងជាមួយតារាសម្តែង Omar Metwally ដោយ រឿងភាគនេះ កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ OCN ។។
កាលពីថ្ងៃទី ១៧ ខែមិថុនានាង Han Chae Young ដែលជាតារាសម្តែងដែលត្រូវបានគេអោយឈ្មោះថា តុក្កតាកូរ៉េ បានបញ្ជាក់ថានាងនឹងដើរតួជាតួឯកនៅក្នុងរឿងភាគថ្មី«Desire» នៅលើប៉ុស្តិ៍ IHQ ។ យោងតាមប្រភពព័ត៌មានពី Star YTN បានអោយដឹងថាខ្សែភាពយន្តដំបូងនៅថ្ងៃទី ៥ ខែកក្កដានេះគឺជាខ្សែភាពយន្តភ័យរន្ធត់ដែលមានធាតុផ្សំស្នេហារវាងមនុស្សដែលរត់ចេញពីបញ្ហាផ្សេងៗក្នុងជីវិត។
ប្រភព៖ zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]