បរទេស៖ ជាការពិតណាស់ ថ្មីៗនេះរឿងរ៉ាវនៃការជួបជុំគ្នានៃតារាល្បី ត្រូវបានគេកត់សម្គាល់ឃើញនៅក្នុងហូលីវូដនេះបើយោងតាម SCMP ។ ដោយក្នុងនោះ Jennifer Lopez (J.Lo) បានបង្ហាញក្តីស្រឡាញ់ចំពោះ Ben Affleck នៅទីសាធារណៈនាពេលថ្មីនេះ ទន្ទឹមនឹងនេះ Travis Scott ក៏បាននិយាយដោយត្រង់បង្ហាញពីសេចក្តីស្រឡាញ់របស់លោក ចំពោះ Kylie Jennerផងដែរ ទស្សនិកជនងឿងឆ្ងល់ថាតើបន្ទាប់ពី Jennifer Lopez, Kylie Jenner ហើយឆាប់ៗនេះ Angelina Jolie ក៏នឹងវិលត្រឡប់ទៅរកអតីតស្វាមីរបស់នាងដែរឬទេ?

Jennifer LopezនិងBen Affleck
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ពេលវេលា Jennifer Lopez បានលុបចោលការភ្ជាប់ពាក្យជាមួយ Alex Rodriquez បន្ទាប់ពីស្រលាញ់គ្នាបាន ៤ ឆ្នាំធ្វើអោយទស្សនិកជនមានការសោកស្តាយជាខ្លាំង តែប៉ុន្មានថ្ងៃក្រោយមកតារាចម្រៀងរូបនេះបានបង្ហាញខ្លួនជាមួយអតីតស្វាមីលោក Ben Affleck ។ បន្ទាប់ពីមានការសន្និដ្ឋានជាច្រើនអំពីការជួបជុំគ្នានោះ Jennifer និង Ben Affleck កាន់តែមានភាពស្និទ្ធស្នាលគ្នា នៅក្នុងទីសាធារណៈខណៈដែលបានបញ្ជាក់ដោយប្រយោលថាពួកគេបាននៅជាមួយគ្នា គួររំលឹកថា កាលពីមុនគូស្នេហ៍តារាមួយគូនេះបានភ្ជាប់ពាក្យនៅឆ្នាំ ២០០២ ប៉ុន្តែបានបែកបាក់គ្នានៅដើមឆ្នាំ ២០០៤ ។

Travis Scott និង Kylie Jenner

នៅថ្ងៃទី ១៦ ខែមិថុនា Travis Scott និង Kylie Jenner បានបង្ហាញខ្លួននៅលើកំរាលព្រំពណ៌ក្រហមនៃ Parsons Benefit  ព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំលើកទី ៧២ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ។ ដោយ នេះជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំដែលពួកគេបង្ហាញខ្លួនជាមួយគ្នា នៅពេលទទួលយកពានរង្វាន់លោក Scott បានចែករំលែកថាលោក មានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះម្តាយនិងកូនស្រី Stormi  ទន្ទឹមនឹងនោះ តារារ៉េបប្រុសបានប្រាប់ Kylie Jenner ថា៖

 Travis Scott 
Travis Scott និង Kylie Jenner 

គួររំលឹកផងដែរថាTravis Scott និង Kylie Jenner បានជួបគ្នានៅមហោស្រពតន្ត្រី Coachella ឆ្នាំ ២០១៧ ហើយត្រូវបានផ្សារភ្ជាប់តាំងពីពេលនោះមក។ បន្ទាប់មកអ្នកទាំងពីរក៏មានភាពរកាំរកុសគ្នាជាច្រើនលើកច្រើនសារ ប៉ុន្តែក្រោយមកគេក៏សង្គេតឃើញអ្នកទាំងពីរនៅតែល្អូកល្អើននឹងគ្នា។

Angelina Jolie និង Jonny Lee Miller

នៅថ្ងៃទី ១២ ខែមិថុនា យោងតាម Page Six លោកស្រី Angelina Jolie បានទៅផ្ទះល្វែងមួយនៅ Brooklyn រដ្ឋញូវយ៉កសហរដ្ឋអាមេរិក ដើម្បីជួបជាមួយអតីតស្វាមី។ យោងតាមប្រភពព័ត៌មានបានអោយដឹងថា Angelina Jolie បានស្នាក់នៅផ្ទះ Jonny Lee Miller រយៈពេល ៣ ម៉ោង។ នៅថ្ងៃទី ១៥ ខែមិថុនាតារាសម្តែងរូបនេះបានបន្តនាំកូនប្រុសរបស់នាងឈ្មោះ Pax Thien ទៅផ្ទះ Lee Miller ។ ដោយ សកម្មភាពរបស់ Jolie បានបង្កឱ្យមានព័ត៌មានអំពីទំនាក់ទំនងបច្ចុប្បន្នរបស់នាងជាមួយអតីតស្វាមីនេះបើយោងតាម SCMP ។

ប្រភព៖ zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]