កូរ៉េខាងត្បូង៖ តារាស្រី Kim Hee Sun កើតក្នុងឆ្នាំ ១៩៧៧ ជាសិល្បករដ៏ល្បីល្បាញនិងមានឥទ្ធិពលម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ជាពិសេសនិងអាស៊ីជាទូទៅ។ នាងធ្លាប់ត្រូវបានគេហៅថាជាអាទិទេពនៃសម្រស់កូរ៉េ ពោល ទស្សនិកជនបានស្គាល់ Kim Hee Sun តាំងពីនាងមានអាយុខ្ទង់ ២០ ឆ្នាំហើយបានចូលរួមសម្តែងខ្សែភាពយន្តដូចជារឿង«Wedding Dress, Accidental, "Myth»... ។
ជាក់ស្ដែងថ្មីៗនេះ តារាសម្តែងកូរ៉េ Kim Hee Sun បានបង្ហាញខ្លួននៅអាកាសយានដ្ឋាន Gimpo, Gangseo-gu ទីក្រុងសេអ៊ូលនៅព្រឹកថ្ងៃទី ១៨ ខែមិថុនាដើម្បីទៅ Jeju ដើម្បីថតកម្មវិធីកម្សាន្តថ្មី។ ក្នុងនោះផងដែរ តារាសម្តែងស្រីវ័យជ្រេរូបនេះ បានស្លៀកពាក់វ័យក្មេងមើលទៅស្រស់ស្អាតជាខ្លាំង នៅពេលជួបជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្នុងវ័យ ៤៤ ឆ្នាំ Kim Hee Sun ត្រូវបានគេសរសើរថាស្រស់ស្អាត រហូតដល់ភ្លេចថាអាយុរបស់នាងកាន់តែជ្រេទៅហើយ។ តារាកូរ៉េមួយរូបនេះ នៅតែមានទីផ្សារនិងតម្លៃខ្ពស់ ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មនិងថតទស្សនាវដ្តីផ្សេងៗ ។
ទន្ទឹមនឹងនោះ ម៉ូដសម្លៀកបំពាក់របស់ Kim Hee Sun នៅឯអាកាសយានដ្ឋាន ត្រូវបានសារព័ត៌មានជាច្រើនសរសើរថាមានលក្ខណៈសាមញ្ញនិងឆើតឆាយ។ យ៉ាងណាមិញ Kim Hee Sun ក៏មានកូនស្រីតែម្នាក់គត់ ដោយតារាសម្តែងរូបនេះមិនបានផ្តល់កំណើតកូនទៀតទេ ដោយបច្ចុប្បន្ននាងកំពុងផ្តោតលើអាជីពរបស់នាង។
ក្នុងនោះផងដែរ ជាមួយការបង្ហាញខ្លួននេះដែរ Kim Hee Sun មកទាំងជឿជាក់ជាមួយផ្ទៃមុខដែលគ្មានការតុបតែង ឬផាត់មុខអ្វីច្រើនដែលជាជំនួយជួយឱ្យនាងមើលទៅក្មេងជាងវ័យនោះទេ។ ពោល គឺនាងជាក់ស្ដែងនាងមានអាយុជាង ៤០ឆ្នាំប្លាយទៅហើយ ប៉ុន្តែតារាសម្តែងរូបនេះមិនមានស្នាមជ្រីវជ្រួញនោះទេ នេះសរបញ្ជាក់ថាអាយុរបស់នាងគ្រាន់តែជាតួរលេខប៉ុណ្ណោះ៕
ប្រភព៖ ngoisao
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]