ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ មានអ្នកវិជ្ជមានកូវីដ១៩បានចូលទៅក្នុងហាងកាហ្វេ Brown សាខាប៉ាស្ទ័រ ដែលមានទីតាំងស្ថិតនៅផ្លូវ៥១ ​(ប៉ាស្ទ័រ) ជិតវត្តលង្កា សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

ដោយឡែក យោងតាមការបញ្ជាក់របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង​ ១៣ៈ៥០ ដល់ ១៩ៈ៥៥ អ្នកជំងឺកូវីដ១៩​​ បានចូលទៅផឹកកាហ្វេ និងធ្វើការនៅជាន់ខាងលើ (កន្លែងអង្គុយ ចន្លោះ តុវែងជាប់កញ្ចក់ និង តុវែងឈើ) នៃទីតាំងខាងលើនេះជាង ៦ ម៉ោង ដោយពុំបានពាក់ម៉ាស់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

សូមចូលទស្សនារូបភាពខាងក្រោម៖

Brown សាខាប៉ាស្ទ័រ   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]