មណ្ឌលគិរី: ក្រោយប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានប្រកាសរកឃើញកំណប់រ៉ែមាសជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនៅក្នុងតំបន់អូរខ្វាង ខេត្តមណ្ឌលគិរីរួចមក នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។
សូមរំលឹកផងដែលយោងតាមរបាយការណ៍ជាបឋម កំណប់រ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរីនេះ និងមានសមត្ថភាពអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង ដែលនេះជាក្តីរំពឹងដល់ចម្បងនៅក្នុងការជួយទ្រទ្រង់ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិកម្ពុជា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]