ថៃ៖ តារាសម្ដែងស្រីរាងតូចច្រឡឹង Pinky Savika ត្រូវបានគេដឹងថាជាកូនកាត់ថៃ-ឥណ្ឌា។ បើនិយាយជីវិតក្នុងវិស័យសិល្បៈវិញ តារារូបនេះពិតជាមានឈ្មោះល្បីល្បាញខ្លាំង រហូតមានអ្នកគាំទ្រច្រើនទាំងក្នុង និងក្រៅប្រទេស។ ដោយនាងបានឈានជើងចូលវិថីសិល្បៈតាំងតែនៅក្មេងមកម្ល៉េះទើបធ្វើឲ្យប្រជាប្រិយភាពនាងកាន់តែមានសន្ទុះខ្លាំងបែបនេះ។
យ៉ាងណាមិញ បើទោះបីចូលសិល្បៈច្រើនឆ្នាំ ពេលខ្លះត្រូវថតហាលក្ដៅហាលភ្លៀង តែគេសង្កេតឃើញ Pinky Savika នៅតែមានរូបសម្រស់ ស្រស់ស្អាត ក្មេងជាងវ័យដដែល។ ជាពិសេស គ្រប់រូបភាពរបស់នាងតែងតែបង្ហាញពីភាពទាន់សម័យ ផាត់មុខស្អាតៗ ធ្វើឲ្យអ្នកគាំទ្រលង់នឹងសម្រស់នាងគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ប្រិយមិត្តធ្លាប់តែឃើញសម្រស់ Pinky Savika លេងខ្លួនឆើតឆាយ ផាត់មុខក្រាស់ៗ តែថ្មីៗនេះ នាងបានបើកបង្ហាញមុខស៊ីនគ្មានម្សៅផាត់លើមុខ មើលទៅពិតជាប្លែកខ្លាំង។ ដោយស្បែកមុខនាងនៅតែតឹងណែន ស្បែកមុខហ្មត់ភ្លឺរលោងតែម្ដង ម្យ៉ាងវិញទៀតទោះបីមានស្នាមខ្មៅតិចៗដក់ក្រោយភ្នែក ក៏មើលទៅនាងស្អាតបែបធម្មជាតិផងដែរ។ គួរបញ្ជាក់ផងដែរថា តារារូបនេះចូលសិល្បៈមកច្រើនឆ្នាំហើយ នាងតែងតែបង្ហាញមុខមាត់ផាត់មុខ តែនេះជាលើកទីមួយហើយដែរ តារាសម្ដែងរូបនេះទម្លាយមុខហ្យីនដូច្នះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]