បរទេស៖ ជឿជាក់ថាប្រិយមិត្តជាច្រើន បានស្គាល់មកហើយពីខ្សែប្រយុទ្ធឆ្នើមវ័យ៣៦ឆ្នាំ កីឡាករ Cristiano Ronaldo ដែលមានភាពល្បីរន្ទឺទូទាំងពិភពលោក ដែលមានជីវិតរស់នៅដ៏ស្ដុកស្តុម្ភក៏ដូចជាមានគ្រួសារដ៏រីករាយ ផងដែរ។

យ៉ាងណាមិញ កីឡាករ Cristiano Ronaldo បានធ្វើឲ្យបណ្តាអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង ដោយលោកបានដោះអាវចេញបន្ទាប់ពីចាញ់អាល្លឺម៉ង់ ២ ទល់នឹង៤ ដោយសារតែការបង្ហាញរាងដ៏ស្រស់សង្ហាអមនឹងសាច់ដុំកង់ៗ ដោយភ្លាមៗនោះ Georgina Rodriguez ដែលត្រូវជាមិត្តស្រី Ronaldo ក៏ត្រូវបានគេចាប់អារម្មណ៍ផងដែរនៅពេលដែលរូបនាង បង្ហោះរូបថតនៅក្នុងឈុតប៊ីគីនីពណ៌ទឹកក្រូចនៅថ្ងៃទី ១៩ ខែមិថុនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo  និង មិត្តស្រី

ទន្ទឹមនឹងនោះផងដែរ ទឹកមុខរបស់លោក បង្ហាញភាពសោកសៅយ៉ាងច្បាស់ដោយសារតែចាញ់ការប្រកួត ប៉ុន្តែកំពូលតារាព័រទុយហ្កាល់នៅតែធ្វើឱ្យអ្នកគាំទ្រខ្សឹបខ្សៀវឥតឈប់ឈរនៅពេលដែលលោក ដោះអាវចេញហើយចាកចេញពីទីលានក្រោយការប្រកួត ដោយ C. Ronaldo មានឱកាសបង្ហាញដើមទ្រូងសាច់ដុំសាច់ដុំពោះទាំងកង់ៗ ដែលជារូបភាពដែលលោកធ្លាប់បានបង្ហោះនៅលើ Instagram របស់លោក។

Cristiano Ronaldo

យ៉ាណាមិញ ប៉ុន្មានម៉ោងមុននេះមិត្តស្រីរបស់ CR7 នាង Georgina Rodriguez ក៏បានទាក់ទាញការចាប់អារម្មណ៍ផងដែរ នៅពេលចែករំលែករូបថតម៉ូដែលមួយក្នុងឈុតហែលទឹកពណ៌ទឹកក្រូច។ ពោល សម្រស់អ្នកម្តាយរូបនេះ បានបង្កភាពអំនួតបង្ហាញរាងដ៏កាចសាហាវរបស់នាង បន្ទាប់ពីជិតមួយថ្ងៃរូបថតរបស់ Georgina Rodriguez បានទាក់ទាញការចូលចិត្តចំនួន ១,៧ លាននាក់។ ដោយឡែក គូស្នេហ៍តារាមួយគូនេះ ត្រូវបានគេដឹងថាជាអ្នកដែលខិតខំហាត់ប្រាណនិងយ៉ាងសប្បាយរីករាយ តាំងពីពេលដែលពិភពលោកទាំងមូលត្រូវបានបិទទ្វារដោយសារតែ Covid-19 កាលពីឆ្នាំមុន៕

 Georgina Rodriguez

ប្រភព៖ ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]