ភ្នំពេញ៖ មិនត្រឹមតែជា Youtuber ដ៏ល្បីឈ្មោះ ដែលមានអ្នកតាមដានយ៉ាងច្រើននោះទេ ប៉ុន្តែ លោក ហេង វិសាល ក៏ត្រូវបានមនុស្សជាច្រើនទៀត ចាប់អារម្មណ៍ទៅលើរូបសម្រស់ស្រស់សង្ហា​​ ព្រមទាំងស្ទាយ៍តែងខ្លួនដ៏ពេញនិយម របស់លោក​តែម្ដង។ 

ជាពិសេសនោះដែរ ថ្មីៗនេះ លោក ហេង វិសាល បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងស្ទាយ៍ថ្មីរបស់ខ្លួន ដែលកំពុងតែអង្រួនអារម្មណ៍ហ្វេនៗដែលបានទស្សនា ក៏ដូចជាធ្វើការតាមដាននៅលើបណ្ដាញសង្គម ដោយបានលេងម៉ូតសក់ថ្មី ពណ៌ស ដែលបានធ្វើឲ្យមុខមាត់របស់លោក កាន់តែសង្ហាប្លែកខុសពីរាល់ដង និងមានភាពទាក់ទាញខ្លាំងជាងមុន ទៅទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ជាមួយនឹងរូបភាពក្នុងស្ទាយ៍ថ្មីបែបនេះ លោកក៏ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីហ្វេនៗ ព្រោះជារូបភាពមួយដ៏មន្តស្នេហ៍ និងកំពុងឆក់យកចិត្តនារីៗជាច្រើន ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 ហេង វិសាល 
 ហេង វិសាល 
 ហេង វិសាល 
 ហេង វិសាល 
រូបភាព ហេង វិសាល ជាមួយនឹងស្ទាយ៍សក់ថ្មី
រូបភាព ហេង វិសាល ជាមួយនឹងស្ទាយ៍សក់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]