ភ្នំពេញ៖ ព្រឹត្តិការណ៍សហគមន៍ ២០ ជាព្រឹត្តិការណ៍នៃការផ្ទុះករណីឆ្លងទ្រង់ទ្រាយធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលពុំទាន់មានការថយថមស្រាកស្រាន្តនៅឡើយទេមកដល់ពេលនេះ ក្នុងនោះដែរ គេសង្កេតឃើញថា មានទាំងមនុស្សចាស់ វ័យកណ្តាល ក្មេង កុមារា និង កុមារី សុទ្ធតែបានឆ្លងជំងឺដ៏កាចសាហាវមួយនេះ។  

ក្នុងនោះ ដោយសារតែចំនួនអ្នកឆ្លងច្រើន ហើយក៏មានក្រសួងសុខាភិបាល បានកំណត់ឱ្យអ្នកឆ្លងកម្រិតស្រាល អាចធ្វើការព្យាបាលនៅផ្ទះរបស់ខ្លួនឯងបាន ប្រសិនបើពុំមានករណីអាសន្ន ឬធ្ងន់ធ្ងរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ពាក់ព័ន្ធនឹងករណីនេះដែរ កាលពីពេលថ្មីៗនេះ មានករណីនារីម្នាក់ មានគណនីហ្វេសប៊ុក ឈ្មោះថា Sodenyta Nuon បានឆ្លងកូវីដ១៩ ប៉ុន្តែនាងមិនបានស្វែងរកការព្យាលនៅក្រៅឬមន្ទីរពេទ្យឡើយ ដោយរូបនាងសុខចិត្តទ្រាំសំងំព្យាបាលនៅផ្ទះ ដោយសារតែរូបនាង គិតថាវាមិនអី ឬធ្ងន់ធ្ងរនៅនោះទេ ប្រហែលជាពីរអាទិត្យនឹងធូរស្រាលហើយ។ តែចុងក្រោយ រូបនាងមានអាការៈហត់រកដង្ហើមសឹងមិនដល់គ្នា ទើបនាងដាច់ចិត្តហៅរថយន្តសាមុយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ជាមួយគ្នានេះដែរ ស្ត្រីរូបនេះ បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖



ស្ត្រីកើតកូវីដ
ស្ត្រីកើតកូវីដ
សាររបស់ស្ត្រីអ្នកជំងឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]