ចិន៖ ដូចប្រិយមិត្ត អ្នកស្នេហាតារាចិន បានជ្រាបច្បាស់ថា កាលពីឆ្នាំ ២០១៨ តារាសម្តែងស្រីដ៏ល្បី Fan Bingbing បានមានបញ្ហាជុំវិញបញ្ហាគេចពន្ធ រហូតត្រូវពិន័យទៅរដ្ឋជិត១៣០ លានដុល្លារ ដែលត្រូវឲ្យតារាស្រីរូបនេះ លក់ផ្ទះជាច្រើនកន្លែង និងឡៃឡុងរបស់ប្រើប្រាស់របស់នាង ដើម្បីរំដោះខ្លួន។
យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនមួយបានទម្លាយ ឲ្យដឹងថាតារាស្រីក្នុងរឿង «មហិច្ឆតាអ៊ូម៉ីនាង» រូបនេះបានបង់ពន្ធ ជាពិន័យដែលចំនួនទឹកប្រាក់ ៨៨០ លានយ័ន (ប្រហែលជា ១២៣ លានដុល្លារ) ក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងពីខាងតុលាការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ្លាមៗនោះ បន្ទាប់ពីតារាស្រីវ៏យ ៣៩ឆ្នាំរូបនេះ ត្រូវបានគេបញ្ជាឱ្យបង់ប្រាក់ក្នុងតួលេខច្រើនបែបនេះ តាមប្រភពដែលបានបន្តទៀតថា នាងបានលក់ផ្ទះល្វែងចំនួន ៤១ នៅទីក្រុងប៉េកាំងក្នុងរយៈពេលតែ ២ថ្ងៃ ក្នុងការលក់ចេញ ដែលមានតម្លៃទាបជាងទីផ្សារ ៣០ភាគរយឯណោះ។
ទន្ទឹមនឹងនេះដែរ ជាមួយការពិតដែលបានទម្លាយនេះ បានធ្វើឲ្យមហាជនកោតសរសើរ ក្នុងការរកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ក្នុងរយៈពេលខ្លីមិនដល់ ៣ថ្ងៃ មិនត្រឹមតែប៉ុណ្ណោះបានធ្វើឲ្យមហាជន នឹងឃើញពាក្យសម្តីដោយរូបនាងធ្លាប់បាននិយាយ ដោយបានលើកឡើងថា៖
ប្រភព៖ https://www.koreaboo.com/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]