ថៃ៖ Mavin ជាតារាសិល្បៈមួយរូបដែលមានឈ្មោះបោះសម្លេងនៅក្នុងជួរសិល្បៈក្នុងប្រទេសថៃ ក្នុងនោះលោកក៏ជាស្វាមីរបស់តារាស្រីTu Piyawadee ផងដែរ។

Mavin និង Tu Piyawadee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលកន្លងទៅថ្មីៗនេះ Mavin និងភរិយា អ្នកទាំងពីរបានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលនិងមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីពួកគេបានបើកប​ង្ហាញនូវផ្ទះថ្មីដ៏ស្កឹមស្កៃដែលទើបតែបានធ្វើថ្មី ជិតរួចរាល់។ នៅខាងក្នុងកំពុងតែតុបតែង និងកំពុងរៀបចំហើយនៅក្នុងផ្ទះនោះពិតជាគួរឱ្យចង់រស់នៅណាស់ ព្រោះមានទាំងកន្លែងអង្គុយលំហែកាយក្នុងផ្ទះ មានទាំងអាងហែលទឹកយ៉ាងធំនិងសួនច្បារក្រៅផ្ទះដែលធ្វើឱ្យបរិយាកាសកាន់តែបរិសុទ្ធថែមទៀតផង  តែអ្វីដែលកាន់តែស្ងប់ស្ងែងនោះគឺមានកន្លែងចតរថយន្ត រហូតទៅដល់៨គ្រឿងដោយមិនចង្អៀត នៅខាងមុខផ្ទះដ៏ធំមួយនេះ ។

ពិតណាស់ផ្ទះមួយខ្នងនេះច្បាស់ជាស្ថិតក្នុងក្ដីស្រម៉ៃរបស់មហាជនគ្រប់ៗគ្នា និងជាក្ដីប្រាថ្នាមួយថានឹងមានផ្ទះដ៏ស្កឹមស្កៃបែបនេះផ្ទាល់ខ្លួននៅថ្ងៃណាមួយមិនខាន៕

ប្រភព៖ Khaosod 

Mavin និង Tu Piyawadee
Mavin និង Tu Piyawadee
Mavin និង Tu Piyawadee
Mavin និង Tu Piyawadee នៅមុខផ្ទះថ្មី
Tu Piyawadee នៅមុខផ្ទះថ្មី
Tu Piyawadee នៅមុខផ្ទះថ្មី
Tu Piyawadee នៅក្នុងផ្ទះ
ម៉ូតនៅក្នុងផ្ទះ
ផ្ទះថ្មីរបស់ Mavin និង Tu Piyawadee 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]