ចិន៖ អាចនិយាយបានថា បច្ចុប្បន្ននេះ តារាស្រី Yang Mi ត្រូវបានគេចាត់ទុកថា ជាទេពធីតាសម្រស់នៅក្នុងសិល្បៈកម្សាន្តរបស់ប្រទេសចិន ដែលមានទាំងសមត្ថភាព និងរូបសម្រស់យ៉ាងស្រស់ស្អាត ព្រមទាំងធ្វើឲ្យរូបនាង ក្លាយជាចំណុចដ៏សំខាន់នៃការយកចិត្តទុកដាក់ពីហ្វេនៗ រាល់ពេលដែលនាងបង្ហាញខ្លួន។
ប៉ុន្តែទោះយ៉ាងណា ដើម្បីទទួលបានជោគជ័យដូចសព្វថ្ងៃនេះ តារាស្រី Yang Mi ធ្លាប់មានការលំបាក នៅក្នុងការតស៊ូជំនះគ្រប់ឧបសគ្គជាច្រើន។ ជាពិសេស កាលពី ៩ ឆ្នាំមុន នៅពេលដែលតារាស្រីរូបនេះ ទទួលបានការអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ម៉ូតមួយ នាងក៏បានជ្រើសរើសយកសម្លៀកបំពាក់វាលខ្នងមួយទំហឹង បង្ហាញខ្លួនយ៉ាងស្រស់ស្អាត ប៉ុន្តែនៅក្នុងកម្មវិធីនោះ សម្លៀកបំពាក់មួយនេះ បានប្រែក្លាយទៅជាសម្លៀកបំពាក់ដ៏គួរឱ្យខ្លាចបំផុត និងធ្វើឲ្យនាងរងនូវភាពអាម៉ាសយ៉ាងខ្លាំង ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ ឈុតសម្លៀកបំពាក់ដែលជាឈុតរ៉ូបវាលខ្នងនោះ បានធ្វើឲ្យ Yang Mi មានការលំបាក ដោយនៅចំពោះមុខអ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើននោះ នាងត្រូវទាញសំពត់របស់ខ្លួនឡើងជានិច្ច ព្រោះឈុតមួយនេះហាក់មានភាពស៊ិចស៊ីជ្រុលពេក ដោយខណៈពេលដែលនាងបានស្លៀកពាក់ហើយ ក៏បានបង្ហាញឲ្យឃើញពីចង្កេះខោក្នុងរបស់នាង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]