តារាកម្សាន្ត: ក្រោយចាប់ដៃគ្នាកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល តារាចម្រៀងដ៏ល្បីលោក ខេមរ:សិរីមន្ត និងភរិយា បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររូបលោកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកាលពីពេលថ្មីកន្លងទៅនេះរូបថតជាច្រើនសន្លឹកបង្ហាញភាពផ្អែមល្អែមរវាងលោក និងភរិយាកំពុងពេលដែលកម្សាន្តនៅរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតមានអ្នកនិយមគាំទ្រលោកជាច្រើននាក់ នាំគ្នាចូលទៅបញ្ចេញមតិ និងreact រូបបេះដូងជាច្រើនផងដែរ។

សូមរំលឹកផងដែលថា ក្រោយបាន​រៀប​ការ​ជាមួយនឹងឧត្តមភរិយានៅ​ឆ្នាំ​ ២០០៩មក តារាចម្រៀងសាច់ដុំកង់ៗ សម្លេងធ្ងន់ល្អលោកខេមរ: សិរីមន្ត និងភរិយា បានចាប់ដៃកសាងគ្រួសារបានយ៉ាងល្អ ដោយពុំមានព័ត៌មានដែលមិនល្អណាមួយនិយាយពាក់ព័ន្ធជាមួយនឹង ជីវិតរបស់អ្នកទាំងពីរឡើយ ផ្ទុយទៅវិញអ្នកទាំងពីរតែងតែបង្ហាញគំរូល្អៗជានិច្ច ដោយលោក និងភរិយា ក៏ទទួលបានចំណងដៃកូនប្រុសស្រីដ៏ស្រស់ស្អាតចំនួន៣នាក់ផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាតើ លោកខេមរ: សិរីមន្ត និងភរិយាស្វីត និងផ្អែមល្អែមដ៏កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ខេមរ:សិរីមន្ត និងភរិយា   
ខេមរ:សិរីមន្ត និងភរិយា   
ខេមរ:សិរីមន្ត និងភរិយា   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត