ភ្នំពេញ៖ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលភាពជាសហគ្រិនរយៈពេល ៣ខែ និងសាកល្បងគំនិតអាជីវកម្មដែលប្រកបដោយនវានុវត្តភាពក្នុងកម្មវិធី SmartSpark រួចមក ក្រុម Ad-Fiden ត្រូវបានប្រកាសជាអ្នកជ័យលាភីក្នុងកម្មវិធី SmartSpark ជំនាន់ទី7 (ទីក្រុងវៃឆ្លាត និងប្រកបដោយនិរន្តភាព) ក្នុងចំណោមក្រុមចំនួន៧ដទៃទៀត។ ហើយរង្វាន់ដែលពួកគាត់ទទួលបាននោះគឺ ទឹកប្រាក់ចំនួន ៣,០០០ ដុល្លារ ពី Smart Axiata ដើម្បីចាប់ផ្តើមអាជីវកម្មបង្កើតថ្មីរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សSmartSpark គឺជាកម្មវិធីបណ្តុះបណ្តាលសហគ្រិន ដែលរៀបចំដោយ Smart Axiata និង Impact Hub Phnom Penh ក្នុងគោលបំណងគាំទ្រដល់សហគ្រិនសង្គម ដែលមានអាជីវកម្មរួមចំណែកដល់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល (SDGs) ទាំង១៧គោលដៅផងដែរ។
ការសហការនេះគីជាផ្នែកមួយនៃកម្មវិធីដែលមានរយៈពេលបីឆ្នាំ ដែលមានកម្មវិធីរហូតដល់ប្រាំបួនជំនាន់ ក្នុងការស្វែងរកក្រុមសហគ្រិនវ័យក្មេង មានគំនិតបង្កើតអាជីវកម្មសង្គមដែលចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្រាប់កម្មវិធី SmartSpark ជំនាន់ទី៧ នេះគឺត្រូវបានផ្តោតទៅលើគំនិតអាជីវកម្មដែលទាក់ទងទៅនឹងទីក្រុងវៃឆ្លាត និងប្រកបដោយនិរន្តភាព ដែលស្របតាមគោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ គោលដៅទី១១ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព គោលដៅទី១២ការប្រើប្រាស់និងការផលិតដោយទទួលខុសត្រូវ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។
Ad-Fiden គឺជាកម្មវិធីទូរស័ព្ទដែលផ្តល់នូវព័ត៌មានប្រកបដោយតម្លាភាពនៃផលិតផលអាហារ និងភេសជ្ជៈដែលផលិតនៅក្នុងស្រុកទៅដល់អ្នកប្រើប្រាស់និងភ្ជាប់អ្នកផលិតក្នុងស្រុកទៅអ្នកជំនាញខាងបច្ចេកវិទ្យា វិទ្យាសាស្ត្រ ចំណីអាហារ និងទីផ្សារ និងយីហោ។
កញ្ញា ម៉ៅ សុជាតា សហស្ថាបនិកនៃ Ad-Fiden បានថ្លែងថា៖
កញ្ញា ណារ៉ា សុខេម៉ា គ្រូបណ្តុះបណ្តាល និងទីប្រឹក្សាកម្មវិធីនៅ Impact Hub Phnom Penh បានថ្លែងថា៖
លោក Thomas Hundt (ថូម៉ាស ហ៊ុន) បានមានប្រសាសន៍ថា៖
បន្ទាប់ពីកម្មវិធី SmartSpark Pitching Night នេះ ក្រុមទាំង៨ ដែលបានចូលវគ្គបណ្តុះបណ្តាលក៏នៅតែទទួលបានការគាំទ្រ និងបណ្តាញទំនាក់ទំនងរបស់ Impact Hub Phnom Penh ក្នុង Hub Entrepreneurs Club ដែលជាបណ្តាញសហគ្រិន និងអ្នកដឹកនាំដទៃទៀតផងដែរ។
ក្រុមទាំង៧ទៀតដែលបានចូលរួមកម្មវិធីមានដូចជា៖
· ECOBuddy គឺជាកម្មវិធីទូរស័ព្ទដែលជម្រុញ និងសម្រួលការរស់នៅបែបបៃតងឱ្យកាន់តែងាយស្រួលនិងសប្បាយរីករាយតាមរយៈការលេងហ្គេមបេសកកម្មបៃតង (Eco-challenge) ព្រមទាំងមាន E-bot ដ៏រួសរាយរាក់ទាក់។ អ្នកក៏អាចទិញផលិតផលដែលល្អសម្រាប់បរិស្ថាន និងមានគុណភាពខ្ពស់ ព្រមទាំងបង្កេីតទំនាក់ទំនងយ៉ាងជិតស្និតជាមួយអ្នកដែលស្រលាញ់បរិស្ថានដូចអ្នកដែរ (Eco-Community)។
· Pawsome Kh ជារូបមន្តចំណីសត្វថ្មី សម្បូរជីវជាតិ ល្អសម្រាប់សុខភាពសត្វចិញ្ចឹមរបស់អ្នក និង ល្អសម្រាប់បរិស្ថាន។
· E-Piller មានគោលបំណងក្នុងការបង្កើតនូវប្រអប់ឆ្លាតវៃ ដែលមានតួនាទីជួយដាស់តឿនរំលឹកមនុស្សចាស់ក៏ដូចជាអ្នកជំងឺឲ្យទទួលទានថ្នាំបានទៀងទាត់ពេលវេលា។
· Your Space គឺជាកម្មវិធីទូរស័ព្ទមួយដែលបង្ហាញអ្នកពីទីតាំងទំនេរដើម្បីជួយអ្នកក្នុងការស្វែងទីតាំងចំណតដែលមានសុវត្ថិភាព តម្លៃសមរម្យ និងនៅជិតអ្នកបំផុត។
· Agora គឺជាភ្នាក់ងារទីផ្សារដែលផ្តល់សេវាកម្មល្អនិងមានតម្លៃសមរម្យដើម្បីជួយឱ្យអាជីវកម្មបៃតងមានភាពរីកចម្រើន។
· KruoSa ផ្តោតទៅលើការកែច្នៃអាហារ ដោយការផលិតនូវនំបញ្ចុកខ្មែរដោយមានគុណភាពខ្ពស់និងអាចរក្សាទុកបានយូរដោយផ្តល់ជូននូវជម្រើសផ្សេងៗគ្នានៃរូបមន្តក្នុងតំបន់ក៏ដូចជារសជាតិបែបខ្មែរ។
· Housing Mate គឺជាសេវាកម្មប្រឹក្សាយោបល់ដើម្បីជួយអ្នក រចនា តុបតែង ឬសាងសង់ផ្ទះ ឬការិយាល័យដែលមានការយកចិត្តទុកដាក់លើបរិស្ថាន។
ចូលរួមជាមួយពួកយើងដើម្បីបញ្ជេញគំនិតអាជីវកម្មដែលផ្តល់ឥទ្ធិពលវិជ្ជមានដល់សង្គម និងបរិស្ថានយើង។ សូមតាមដានព័ត៍មានតាមរយៈ Impact Hub Phnom Penh ឬ Smart For Cambodia ដើម្បីចូលរួមក្នុងកម្មវិធី SmartSpark ជំនាន់ទី៨៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]