ឥណ្ឌា៖ ប្រជាជនឥណ្ឌារាប់លាននាក់ នៅតែទៅងូតទឹកក្នុងទន្លេគង្គា ក្នុងស្រុក Hapur នៃរដ្ឋ Uttar Pradesh នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យ Ganga Dussehra នៅថ្ងៃអាទិត្យនេះ បើទោះបីជាមានបម្រាមហាមឃាត់ការប្រមូលផ្តុំជួបជុំគ្នាជាសាធារណៈ ដែលដាក់ចេញដោយរដ្ឋាភិបាល។
រឿងរ៉ាវនេះ បានកើតឡើងបន្ទាប់ពីពិធីបុណ្យជួបជុំគ្នា Kumbh Mela ដែលជាប្រមូលផ្តុំមនុស្សយ៉ាងច្រើនកកកុញ នៅក្នុងស្រុក Haridwar ក្នុងរដ្ឋ Uttarakhand នៅក្នុងអំឡុងខែមេសា នាឆ្នាំនេះ ដែលជាហេតុបង្កឱ្យមានការផ្ទុះការឆ្លងរីករាលដាលទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសមហាយក្សមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ទោះបីជារដ្ឋាភិបាលរដ្ឋ Uttar Pradesh បានអនុញាតឱ្យបើកផ្សារទំនើប និងភោជនីយដ្ឋាននៅក្នុងរដ្ឋនេះ ក្រោយពីបានបិទអស់រយៈពេល២ ខែក្តី ក៏អាជ្ញាធរស្រុក បានហាមឃាត់ជួបជុំងូតទឹកក្នុងទន្លេគង្គា នៅក្នុងពិធីបុណ្យ Ganga Dussehra។
ទន្ទឹមនឹងនោះដែរ អាជ្ញាធរចេញបញ្ជាថា តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ក្នុងកន្លែងសាសនា ត្រូវមានតែមនុស្ស៥នាក់ប៉ុណ្ណោះ ក្នុងពេលតែមួយ ហើយត្រូវចងចាំថា ការងូតទឹកក្នុងពិធីបុណ្យ Ganga Dussehra មិនត្រូវបានអនុញាតនោះទេ ដោយសារតែរោគរាតត្បាតកូវីដ១៩។
ក្រៅពីនេះ រដ្ឋាភិបាលរដ្ឋ Uttarakhand បានសម្រេចចិត្តប្រារព្ធពិធីបុណ្យនេះ ជាលក្ខណៈនិមិត្តរូប ចំណែកឯ ព្រំដែនស្រុក Haridwar ក៏ត្រូវបានបិទផងដែរ ក្នុងថ្ងៃនៃពិធីបុណ្យនេះ។
គួរបញ្ជាក់ដែរថា ពិធីបុណ្យ Ganga Dussehra នេះជា គឺថ្ងៃដែលព្រះម៉ែគង្គាយាងចុះពីឋានលើមកភពផែនដី។ ហើយអ្នកគោរពប្រតិបត្តិសាសនានេះ ជឿជាក់ថា ការងូតទឹកក្នុងទន្លេនៅថ្ងៃបុណ្យនេះ នឹងលាងជម្រះអំពើបាបរបស់ពួកគេ ក៏ដូចជា អាចជាសះស្បើយពីជំងឺខាងរាងកាយ ជាពិសេស គឺជំងឺកូវីដ១៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]