ថៃ៖ ដូចដែលយើងបានដឹងហើយថា វិស័យសិល្បៈក្នុងប្រទេសថៃគឺរីកចម្រើនខ្លាំងមែនទែន ព្រោះតែសិល្បៈករសិល្បៈការនី សុទ្ធសឹងតែមានសមត្ថភាពពូកែៗ ពិសេសបើនិយាយពីតារាសម្ដែងវិញ ពួកគេអាចបត់បែនការសម្ដែងបានយ៉ាងល្អគ្រប់កាលៈទេសៈគួរឲ្យសរសើរ។

ជាក់ស្ដែង តារាស្រីប៉ុន្មាននាក់ខាងក្រោមនេះ ក៏មានភាពល្បីល្បាញជាច្រើនឆ្នាំណាស់មកហើយដែរ។ ហើយរាល់ស្នាដៃសិល្បៈរបស់គេក៏ទទួលបានការគាំទ្រច្រើនរហូតមកទល់បច្ចុប្បន្ នពួកគេក៏នៅតែអាចរក្សាតំណែងតួអង្គសំខាន់នៅក្នុងរឿងបានដូចមុនដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ពួកគេមិនត្រឹមតែមមាញឹកជាមួយការងារសម្ដែងតែមួយមុខប៉ុណ្ណោះទេ ក្នុងនោះគេក៏មមាញឹកធ្វើជាផលិតករ ដឹកនាំសម្ដែងរឿងយ៉ាងចំណានថែមទៀតផង។ ហើយរឿងដែលគេដឹកចេញមកមួយៗ ក៏ទទួលបានការគាំទ្រជាច្រើនផងដែរ៕

តារាស្រីទាំងនោះ មានដូចខាងក្រោម៖

១.Donut Manatsanun

នាងគឺជាអ្នកផលិតរឿងថ្មីដែលមានចំណងជើងថា «May December Romance»។ ហើយនាងក៏កំពុងថតជាតួអង្គស្រីក្នុងរឿង «Game Pratana» ដែរ។

Donut Manatsanun

២.Anne Thongprasom

បច្ចុប្បន្ននេះនាងកំពុងផលិតរឿងថ្មីដែលមានចំណងជើងថា «Bad Romeo» ដែលដោយ Mario Maurer និង Yaya Urassaya ។ ហើយតារាសម្តែងជើងចាស់រូបនេះ ក៏កំពុងដើរតួឯកស្រីជាមួយ James Jirayu ជាលើកដំបូងក្នុងរឿង «Karat Ruk»។

Anne Thongprasom

៣.Aom Phiyada

តារាជើងចាស់រូបនេះ ក៏ជាផលិតករក្នុងរឿង «Keun Ruk Salub Chata» ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។ ហើយនាងក៏កំពុងដើរជាតួលើប៉ុស្ដិ៍ GMM25 ក្នុងរឿង «An Eye For An Eye» ផងដែរ។

Aom Phiyada

ប្រភពពី៖ Thai Update

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]