ខ្ទឹមបារាំងក៏អាចធ្វើឲ្យអ្នកញ៉ាំហើមពោះបានដែរ ប៉ុន្តែថាករណីនេះមិនសូវមាននោះទេ។ ខ្ទឹមបារាំងអាចធ្វើឲ្យហើមពោះបានដោយសារតែមានផ្ទុកសារធាតុ Fructose ហើយមនុស្សយើងមួយចំនួនមិនអាចញ៉ាំសារធាតុនេះបាន។
ការសិក្សាមួយចំនួនបានបង្ហាញថាអាការៈហើមពោះអាចកើតឡើងបន្ទាប់ពីញ៉ាំខ្ទឹមបារាំងបានប្រហែលពីរបីម៉ោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្ទឹមបារាំងត្រូវគេជឿថាអាចបង្កឲ្យមានបញ្ហាហើមពោះបានដោយវិធីពីរយ៉ាង។ ទីមួយ ប្រសិនជាគ្នាយើងងាយមានបញ្ហាច្រាលជាតិអាស៊ីដក្រពះខ្ទឹមបារាំងអាចរួមចំណែកឲ្យបញ្ហានេះកើតឡើងបាន។ ខ្ទឹមបារាំងមានសារធាតុម្យ៉ាងអាចធ្វើឲ្យភាពតឹងរបស់សាច់ដុំភ្ជាប់រវាងក្រពះ និងបំពង់អាហារចុះខ្សោយ នាំឲ្យមានអាស៊ីដច្រាលឡើងបាន។ ការណ៍នេះហើយ នាំឲ្យយើងមានអារម្មណ៍ថាហើមពោះនៅផ្នែកខាងលើ។
មួយវិញទៀតបញ្ហានេះអាចកើតឡើង ដោយសារជាតិស្ករម្យ៉ាងឈ្មោះថា Fructose ដែលមាននៅក្នុងខ្ទឹមបារាំង។ មនុស្សមួយចំនួនអាចមានបញ្ហាជាមួយសារធាតុនេះ ដែលនាំឲ្យប្រព័ន្ធរំលាយអាហារមានបញ្ហា បាក់តេរីក្នុងពោះវៀនបំបែកជាតិស្ករនេះ ជាហេតុនាំឲ្យកើតហ្គាសនៅក្នុងពោះវៀនធំ។
បើតាមវិទ្យាសា្ថនសុខភាពជាតិរបស់អង់គ្លេស អាហារដូចជាសណ្ដែក ផ្កាខាត់ណាខៀវ ស្ពៃក្ដោប ខ្ទឹមបារាំង សុទ្ធជាអាហារដែលអាចធ្វើឲ្យអ្នកញ៉ាំមួយចំនួនមានការៈហើមពោះ។
ដើម្បីកាត់បន្ថយបញ្ហាហើមពោះ គ្នាយើងត្រូវកាត់បន្ថយការញ៉ាំខ្ទឹមបារាំង ភេសជ្ជៈកំប៉ុង ដែលបង្កឲ្យមានអាការៈហើមពោះ។ ដូចគ្នាដែរ ការហាត់ប្រាណបានជាទៀងទាត់ក៏ជួយកាត់បន្ថយបញ្ហាហើមពោះដែរ។ ជាការណែនាំការហាត់ប្រាណគួរធ្វើឡើងឲ្យបាន៣០នាទីក្នុងមួយថ្ងៃ ឬ១៥០នាទីក្នុងមួយសប្ដាហ៍។
ក្នុងករណីបញ្ហាហើមពោះ កើតមានជាប់ជាប្រចាំ គួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យពីជំងឺណាមួយដែលអាចកើតមានបានច្បាស់លាស់។ ការហើមពោះ និងមាន អារម្មណ៍ថាតឹងពោះជាប់ជាប្រចាំ គឺជារោគសញ្ញាសំខាន់មួយនៃជំងឺមហារីកក្រពេញអូវែដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]