ចិន: លោក Jack Ma ឬដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា លោកជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនអាលីបាបា( Alibaba) ដែលជាក្រុមហ៊ុនទិញទំនិញតាមអនឡាញដ៏ធំលំដាប់ថ្នាក់ពិភពលោក និងជាមហាសេដ្ឋីចិនមានលុយវាល់លានចាយមិនអស់ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជុំវិញពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលសម្រង់ពាក្យសម្តីអប់រំមួយឃ្លារបស់លោក ផ្តាំផ្ញើ និងបង្រៀនទៅកូនប្រុស ត្រូវបានចែកផ្សាយពាសពេញពិភពលោក និងនៅតាមបណ្តាញសង្គមនានាដូចជា ហ្វេសប៊ុក អ៉ីនស្តាក្រាម និង Twitter ជាដើមនោះ ដោយលោកបាននិយាយអប់រំទៅកូនប្រុសសំណព្វចិត្តរបស់លោកយ៉ាងដូច្នេះថា៖
សូមរំលឹកផងដែលថា លោក Jack Ma កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៤ នៅក្នុងគ្រួសារជនជាតិចិនមួយក្នុងខេត្ត hangzhou ។ លោកជាមនុស្សដែលមានការតស៊ូព្យាយាមជាខ្លាំង ដោយលោកបានខិតខំប្រឹងប្រែងរៀនភាសាអង់គ្លេស និងបន្តការសិក្សារហូតដល់បញ្ចប់សកលវិទ្យាល័យ Hangzhou Normal University នៅឆ្នាំ១៩៨៨។ ផ្អែកលើការតស៊ូ និងការខិតខំប្រឹងប្រែងរបស់លោក Jack Ma បានជម្រុញឲ្យលោកបង្កើតឡើងនូវប្រព័ន្ធអាជីវកម្មអនឡាញដ៏ធំគឺ Alibaba រហូតទទួលបានជោគជ័យដល់សព្វថ្ងៃនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]