អង្ករសម្រូប ត្រូវបានចាត់ទុកជាអាហារសម្បូរសារធាតុចិញ្ចឹម និងល្អសម្រាប់សុខភាពយើងច្រើន បើញ៉ាំវាជាប្រចាំជំនួសបាយអង្ករធម្មតា។ ស្របគ្នានេះ អង្ករសម្រូបក៏ស័ក្ដិសមជាអាហារូបត្ថម្ភសម្រាប់ទារក និងកូនក្មេងតូចៗដែរ។
តាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំងថា អង្ករសម្រូប ឬ Brown rice ជាអង្ករដែលសម្បូរសារធាតុចិញ្ចឹមច្រើនជាងអង្ករធម្មតា ព្រោះវាឆ្លងកាត់ការកិនតិចតួចជាងអង្ករធម្មតា។ អង្ករសម្រូបសម្បូរទៅដោយពពួកវីតាមីន B (សំខាន់សម្រាប់ប្រព័ន្ធប្រសាទ) កាបូអ៊ីដ្រាត ជាតិកាកសរសៃ ជាតិខ្លាញ់ ប្រូតេអ៊ីន សូដ្យូម ប៉ូតាស្យូម។ល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអត្ថប្រយោជន៍អង្ករសម្រូបចំពោះក្មេង
វេជ្ជបណ្ឌិតសញ្ញាប័ត្រពីប្រទេសបារាំង បានឲ្យដឹងថា ចំពោះផលប្រយោជន៍នៃអង្ករសម្រូបលើកុមារតូចៗ ដូចនឹងមនុស្សធំដែរដូចជា៖
– ជួយសម្រួលដល់ការបន្ទោរបង់
– ជួយដល់ការលូតលាស់រាងកាយ
– ជួយដល់ការឡើងទម្ងន់ល្អ។
ម៉ាក់ប៉ាអាចឲ្យអាអូនញ៉ាំអង្ករសម្រូបបាន ចាប់ពីអាយុ៦ខែឡើងទៅ ពោលគឺយើងអាចផ្ដល់បាយសម្រូប ឬបបរសម្រូបឲ្យអាអូនញ៉ាំបាន ពេលកូនចាប់ផ្ដើមញ៉ាំអាហាររឹងបន្ថែមពីលើការបៅដោះម្ដាយ ឬបៅទឹកដោះគោ។
លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងថា សម្រាប់អង្ករនេះ ត្រូវបានអ្នកជំនាញចាត់ទុកជាអាហារដែលមានជាតិស្ករល្អ។ពេលយើងញ៉ាំអង្ករសម្រូបចូលទៅក្នុងខ្លួន ធ្វើឲ្យលំពែងយើងបញ្ចេញអ័រម៉ូនអ៊ាំងស៊ុយលីនយឺត ជាងញ៉ាំអង្ករធម្មតា។ នេះមានន័យថា អង្ករសម្រូបអាចជួយយើងរក្សាជាតិស្ករក្នុងខ្លួនមិនឲ្យឡើងលឿនខ្លាំង។ ហេតុនេះហើយ អង្ករសម្រូបមិនមែនផ្ដល់ប្រយោជន៍តែដល់ក្មេងៗទេ មនុស្សចាស់ធម្មតា ក៏ទទួលបានអត្ថប្រយោជន៍ពីការញ៉ាំវាដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]