ថៃ៖ ដូចដែលអ្នកគ្រប់គ្នាបានដឹងហើយ ក្នុងនាមជាតារាបង្ហាញម៉ូត និងតារាសម្តែង ដ៏ល្បីឈ្មោះមួយរូប ក្នុងប្រទេសថៃ Baifern  Pimchanok មិនត្រឹមតែ មានសម្រស់ស្រស់ស្អាត និងទេពកោសល្យ ប៉ុណ្ណោះទេ ប៉ុន្តែ តារាស្រីដែលពពេញទៅដោយទេពកោសល្យរូបនេះ តែងតែមានការតែងខ្លួន តាមរបៀបផ្សេងៗគ្នាផងដែរ។  

លើសពីនេះទៀត ក្រៅពីភាពប៉ិនប្រសប់នៅក្នុងការសម្ដែង តារាស្រីថៃរូបនេះ មានទាំងសម្រស់ស្អាតផូផង់  មុខមាត់គួរឲ្យស្រលាញ់ ឆាបយកបេះដូងអ្នកទស្សនា និងហ្វេនៗអស់មិនស្ទើរឡើយ ដោយយើងអាចឃើញយ៉ាងច្បាស់អំពីរូបរាងដ៏ស្រឡូន ចំណែកសាច់វិញគឺនៅសតឹងណែន ខ្ចីបែបសុីជម្ពូរ ដោយមិនមានស្នាមជ្រីវជ្រួញនៅត្រង់ណាឡើយ មើលទៅពិតជាស្អាតគួរឲ្យក្នាញ់មែនទែន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាស្រីរូបនេះ​ដែល ទើបនិងបង្ហោះរូបថ្មីមួយសន្លឹកនៅលើបណ្តាញសង្គម​​ អ៊ីនស្ត្រាក្រាម បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ជាខ្លាំង ដោយមើលទៅ Baifern ហាក់ស្រកគីឡូនឹងរាងស្គមជាងមុន អមនឹងការលេងស្ទាយ៍តុបតែងមុខបែបស្រាលជាមួយទឹកមុខបែបកាច និងសម្លៀកបំពាក់ខ្មៅមួយឈុត ប៉ុន្តែទោះជាយ៉ាងណាហ្វេនៗនៅតែលាន់មាត់សរសើរពីសម្រស់ដ៏ស្អាតទាក់ទាញ គួរឲ្យស្រលាញ់ ជាមួយនិងសម្រស់របស់នាង មើលយ៉ាងណាក៏មិនចេះជិនណាយឡើយ៕

សូមទស្សនារូបភាពខាក្រោម៖

Baifern  Pimchanok
Baifern  Pimchanok
Baifern  Pimchanok
Baifern  Pimchanok
Baifern  Pimchanok
Baifern  Pimchanok

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]