ចិន: តារាសម្តែងកំប្លែងស្ងួតចិនហុងកុងដ៏ល្បី លោក Stephen Chow ឬដែលមហាជន ពុកម៉ែ បងប្អូន និងប្រិយមិត្តជាទូទៅបានស្គាល់រហ័សនាមលោកថា ជាទិនហ្វី ស្តេចខិលក្នុងរឿងនោះ គិតមកត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាថ្ងៃខួបកំណើតគម្រប់ ៥៩ឆ្នាំរបស់លោក ស្របពេលដែលអ្នកគាំទ្រលោកជុំវិញពិភពលោក និងជាពិសេសនៅក្នុងប្រទេសចិន បានបង្ហោះសារជូនពរយ៉ាងច្រើនភ្លូកទឹកភ្លូកដីផងដែរ។

សូមរំលឹកផងដែលថា លោក Stephen Chow តារាសម្តែងចិន ហុងកុងដ៏ល្បីកើតនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៦៤ នៅក្នុងទីក្រុងហុងកុង ( ដែលកាលនោះជាទឹកដីនិគមជនអង់គ្លេស) ដោយលោកបានចាប់ផ្តើមបោះជំហាន ឈានជើងចូលវិស័យសិល្ប:ភាពយន្តជាលើកដំបូងនៅក្នុងកំឡុងឆ្នាំ ១៩៨១​ ព្រមទាំងបានថតខ្សែភាពយន្តជាលើកដំបូងគឺរឿង A Better Tomorrow( ថ្ងៃស្អែកដ៏សែនល្អ) នៅក្នុងឆ្នាំ១៩៨៦ផងដែរ។ នៅក្នុងអាជីពជាតារាសម្តែង ជាផលិតករភាពយន្ត និងជាអ្នកដឹកនាំរឿង លោក Stephen Chow ក៏ជាប់ឈ្មោះជាតារាសម្តែងដែលទទួលបានពានរង្វាន់ និង មេដាយសរសើរជាច្រើន រួមមានដូចជា Amsterdam Fantastic Film Festival, Asia Pacific Film Festival, Blue Ribbon Awards, Golden Bauhinia Awards, Golden Horse Awards,Hong Kong Film Awards, និងGolden Globes Award ជាដើម៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Stephen Chow
  លោក Stephen Chow
  លោក Stephen Chow
  លោក Stephen Chow
  លោក Stephen Chow
  លោក Stephen Chow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]