បរទេស៖ ជាការពិតណាស់ អ្នកលេងបាល់បោះលោក Devin Booker និងម៉ូដែល Kendall Jenner អ្នកទាំងពីរបានទាក់ទងគ្នាតាំងពីខែមេសាឆ្នាំ ២០២០ នៅពេលដែលពួកគេបានចាប់ដៃគ្នាពី Los Angeles ទៅ Arizona ។យ៉ាងណាមិញ ៥ ខែក្រោយមកអ្នកទាំងពីរបានទៅវិស្សមកាល យ៉ាងស្និទ្ធស្នាលនិងរីករាយជាមួយ Justin Bieber និងភរិយានៅ Idaho រហូតដល់ថ្ងៃនៃក្តីស្រឡាញ់ឆ្នាំនេះ Kendall Jenner បានបង្ហោះរូបភាពមិត្តប្រុសរបស់នាងនៅលើបណ្តាញសង្គម។

តួយ៉ាង នៅថ្ងៃទី ២១ ខែមិថុនា Eonline បានរាយការណ៍នៅក្នុង Keeping Up ជាមួយ Kardashians​ ថាការជួបជុំចុងក្រោយគឺ Kendall Jenner បានបញ្ជាក់អំពីទំនាក់ទំនងជាមួយអ្នកលេងបាល់បោះ Devin Bookerថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារ Kendall Jenner

ស្របនឹងនេះ តារាម៉ូដែលវ័យ ២៦ ឆ្នាំរូបនេះញញឹមនៅពេលនាងនិយាយពីគូស្នេហ៍របស់នាង ហើយនាងថែបបញ្ជាក់ថាអ្នកទាំងពីរនៅជាមួយគ្នាទៀតផង ដោយនេះជាលើកទីមួយហើយដែល Kendall Jenner បានប្រកាសជាសាធារណៈនូវសេចក្តីស្រឡាញ់របស់នាងចំពោះសមាជិក Phoenix Suns នៅលើកញ្ចក់ទូរទស្សន៍។

គួរបញ្ជាក់ផងដែរថា Devin Booker មានអាយុក្មេងជាង Kendall Jenner មួយឆ្នាំ លោកគឺជាអ្នកលេងបាល់បោះអាជីពសម្រាប់Phoenix Suns នៃសមាគមបាល់បោះជាតិ ដោយ Booker មានកម្ពស់ ១,៩៦ ម៉ែត្រ និងមានទ្រព្យជិត ៧០ លានដុល្លារ៕

សូមទស្សនារូបភាពខាងក្រោម៖

KendallJenner
KendallJenner 
KendallJenner
KendallJenner 
KendallJenner និង មិត្តប្រុស
KendallJenner និង មិត្តប្រុស

ប្រភព៖ zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]