បរទេស៖ តារាស្រី Meadow Walker ដែលជាកូនស្រីរបស់តារាសម្តែងលោក Paul Walker បានបង្ហាញវត្តមាន ការសម្ភោធ នៃការចាក់បញ្ចាំងខ្សែភាពយន្តហូលីវូដ «Fast & Furious 9» កាលពីថ្ងៃទី ១៨ ខែមិថុនា កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។

ជាមួយគ្នានេះដែរ តារាម៉ូដែលវ័យ ២២ ឆ្នាំរូបនេះ ពិតជាទាក់ទាញលើកម្រាលព្រំក្រហម នៃការបង្ហាញខ្លួនរបស់នាង។ ទៀតសោត នាងស្លៀករ៉ូបពណ៌ខ្មៅវែង បានចាយរាងលេចចង្កេះមួយក្តាប់ ពិតជាសាកសមទៅនឹងរូបរាងស្តើង ខ្ពស់របស់នាងខ្លាំងមែនទែន គួបផ្សំទៅនឹង ម៉ូតខ្លី កាន់ធ្វើឲ្យនាងលេចធ្លោមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតសោត ការបង្ហាញខ្លួនលើកនេះ​នៅលើខ្សែភាគយន្ត​ដែលជាខ្សែស្រឡាយ នៃភាគយន្តរបស់ ប៉ារបស់តារាស្រីរូបនេះ បានធ្វើបង្កឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកទស្សនា ជាពិសេសនោះ អ្នកគាំទ្ររបស់ តារាសម្តែង លោក Paul Walker ដែលបានទទួលអនិច្ចកម្មដោយសារគ្រោះថ្នាក់ កាលពីឆ្នាំ ២០១៣៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

តួអង្គក្នុងរឿង «Fast & Furious 9»
Paul Walker កាលនៅរស់ជាមួយកូនស្រី
កូនស្រី Paul Walker

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]