កូរ៉េខាងត្បូង៖ ក្រោយពីស្ងប់ស្ងាត់មិនសូវបង្ហាញមុខក្នុងសិល្បៈមួយរយៈកន្លងមក យើងឃើញថា តារាចម្រៀងស្រី​ CL អតីតសមាជិកក្រុម 2ne1 បច្ចុប្បន្ន នាងបានចាប់ផ្ដើមមានការមមាញឹកជាមួយការងារសិល្បៈច្រើនឡើងវិញហើយ ជាមួយនឹងបទចម្រៀងថ្មីៗ និងការងារថតម៉ូតសម្លៀកបំពាក់ជាដើម។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះផងដែរ CL ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួនជាច្រើនសន្លឹក នៅលើគណនីបណ្ដាញសង្គមផ្លូវការរបស់នាង ដែលធ្វើឲ្យហ្វេនៗឃើញហើយ មានការចាប់អារម្មណ៍ និងពេញចិត្តសឹងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងរូបភាពនីមួយៗទាំងនោះរបស់ CL នាងបានតុបតែងផាត់មុខកាចៗ ស្លៀកសម្លៀកបំពាក់ម៉ូតប្លែកៗ មើលទៅក៏មិនខុសពីរាល់ដងនោះដែរ ព្រោះជារឿយៗការលេងខ្លួនបែប Fashion របស់នាងតែងតែប្លែកភ្នែកជានិច្ច ប៉ុន្តែការបង្ហាញខ្លួនលើកនេះគឺកាន់តែប្លែកខ្លាំងជាងមុន មានភាពទាក់ទាញគ្រប់រូបតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

CL
រូបថ្មីរបស់ CL
រូបថ្មីរបស់ CL
រូបថ្មីរបស់ CL
រូបថ្មីរបស់ CL
រូបថ្មីរបស់ CL
រូបថ្មីរបស់ CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]