បារាំង៖ នៅថ្ងៃទី ២២ ខែមិថុនានេះ បើយោងតាមសារព័ត៌មាន Independent តារាចម្រៀងប្រុស Justin Bieber និងភរិយានាង Hailey Bieber បានជួបប្រជុំជាមួយប្រធានាធិបតី Emmanuel Macron ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅវិមាន Elysée ដែលជាគេហដ្ឋានផ្លូវការរបស់ប្រធានាធិបតីបារាំង នៅក្នុងទីក្រុងប៉ារីស។
យោងតាម BFMTV បានឱ្យដឹងថាតារាប្រុស ២៧ឆ្នាំរូបនេះ គឺជាអ្នកដែលបានស្នើសុំជំនួប និងចែករំលែកទស្សនៈរបស់គាត់លើវិស័យតន្រ្តី ជាមួយប្រធានាធិបតីបារាំង ជាមួយនឹងប្រមុខរដ្ឋពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងយុវជន និងចម្រៀងអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងទៅតាមរូបភាពរបស់ Soazig de la Moissonnière ដែលអ្នកថតរូបផ្លូវការរបស់ប្រធានាធិបតីបារាំង បានចែករំលែករូបថតជាច្រើនសន្លឹករបស់តារាល្បី គូស្វាមីភរិយានេះ ដែលបានជួបលោក Macron និងភរិយាអ្នកស្រី Brigitte Macron ។
គួររំលឹកថា តារាចម្រៀងប្រុសរូបនេះមានឈាមជ័របារាំង កាត់កាណាដា ហេតុដូច្នេះ រូបលោកអាចនិយាយភាសាបារាំងយ៉ាងស្ទាត់ជំនាញផងដែរ។ យ៉ាងណាមិញជំនួបនេះ ត្រូវបានធ្វើឡើង ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ Justin Bieber និងភរិយាបានទៅប្រទេសបារាំងដើម្បីធ្វើដំណើរកម្សាន្ត៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]