ថៃ៖ បើរឮកដល់កាលពីឆ្នាំ២០១៦ Amanda Chalisa Obdam បានឈ្នះមកុដក្នុងកម្មវិធី Miss Tourism Metropolitan International 2016។ ក្រោយជាប់ជ័យលាភីបាន៤ឆ្នាំ នាងបានក្លាយជា Miss Universe Thailand 2020 ដែលដំណាងទៅប្រកួតលើឆាកអន្តរជាតិ។ ក្នុងអំឡុងពេលប្រកួតលើឆាកអន្តរជាតិដល់ថ្ងៃផ្ដាច់ព្រ័ត្រ នាងបានចូលដល់ Top10ផងដែរ។

ពិតណាស់ ក្រៅពីមានសមត្ថភាព Amanda Chalisa ក៏មានរូបសម្ផស្សស្រស់ស្អាតខ្លាំងតែម្ដង។ ដោយសម្រស់របស់នាងស្រស់ស្អាតបែបនេះ ព្រោះនាងជាកូនកាត់ថៃ-កាណាដា ទើបធ្វើឲ្យមុខមាត់ និងកម្ពស់នាងមើលទៅលេចធ្លោយ៉ាងដូច្នេះ។ ម្យ៉ាងវិញទៀត រាល់ពេលដែលតារាស្រីរូបនេះតុបតែងខ្លួនម្ដងៗ ធ្វើឲ្យហ្វេនលង់នឹងសម្រស់នាងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប្រិយមិត្តធ្លាប់តែឃើញ Amanda Chalisa ផាត់មុខស្រាលៗ និងបែបស៊ិចស៊ី តែថ្មីៗនេះ នាងធ្វើឲ្យអ្នកគាំទ្រមើលនាងសឹងមិនស្គាល់ តាមរយៈការ Make Up បែប Drag Queenយ៉ាងដូច្នេះ។ ពិតណាស់ មូលហេតុដែលនាង តុបតែងមុខស្លៀកពាក់បែប Drag Queen បែបនេះ ដោយសារនាងចង់អបអរដល់ពិធីបុណ្យការគាំទ្រ និងបញ្ជប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ឬហៅកាត់ LGBT៕

ប្រភពរូបភាព៖ Sira Siravatch Kamonvorawut

សូមទស្សនារូបភាពខាងក្រោម៖​

Amanda Chalisa Obdam
Amanda Chalisa Obdam
Amanda Chalisa Obdam
Amanda Chalisa Obdam
Amanda Chalisa Obdam
Amanda Chalisa Obdam
Amanda Chalisa Obdam
Amanda Chalisa Obdam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]