រាជធានីភ្នំពេញ : កាលពីរសៀលថ្ងៃទី២១ នឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរទៅលើសំណុំរឿងតារាសម្តែងលោក អេដ វីន ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើប្រពន្ធគឺអ្នកនាង សុទ្ធ បញ្ចកា ស្របតាមលិខិតបណ្តឹងភរិយា ក្រោយពេលបានបង្ករបួសស្នាមជាច្រើនកន្លែងនៅលើរាងកាយរបស់នាងកាលពីពេលកន្លងទៅ។
គួរកត់សម្គាល់ឃើញទៀតថា ក្នុងកំឡុងពេលដែលកងកម្លាំងសមត្ថកិច្ចនៃកងរាជអាវុហត្ថរាជធានីភ្នំពេញ បានបញ្ជូនតារាសម្តែងលោក អេដ វីន ទៅដល់តុលាការនោះ គេឃើញមានសាច់ញាតិ និងក្រុមគ្រួសាររបស់តារាសម្តែងប្រុស អេដ វីន ប្រមាណជាបួនដប់នាក់ ដោយមានអ្នកខ្លះកាន់អាវរងារ អ្នកខ្លះកាន់ឆ័ត្រទៅបាំង និងបានទៅឈរពាំងមុខកាមេរ៉ាអ្នកសារព័ត៌មានដែលតាមប្រមាញ់រូបថតរបស់តារារូបនោះ ក្នុងចេតនាបិទបាំងមិនឲ្យឃើញមុខមាត់ឡើយ ស្របពេលដែលសមត្ថកិច្ចជំនាញ កំពុងនាំខ្លួនតារាសម្តែងរូបនេះ ឡើងរថយន្តនៅមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញផ្ទាល់តែម្តង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]