ជប៉ុន: ក្រោយរងចាំអស់រយ:ពេលជាង២៥ឆ្នាំ ទីបំផុតរឿងរ៉ាវនៅពីក្រោយការបាត់ខ្លួនក្មេងស្រីវ័យជំទង់២នាក់ គឺនាង Megumi Yashiki និង Narumi Takumi ត្រូវបានសមត្ថកិច្ចជំនាញជប៉ុនបានធ្វើការស្ទូចយកឡាន មកធ្វើការវិភាគ DNA បញ្ជាក់ថាពិតជាក្មេងស្រីរងគ្រោះទាំង២ពិតប្រាកដមែន។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានមហាជនជាច្រើន នៅតែបន្តចោទជាសំណួរឥតដាច់ជុំវិញមូលហេតុនៅពីក្រោយហេតុការណ៍ដ៏រន្ធត់ មុនពេលដែលឡានរបស់ក្មេងស្រីទាំងពីរនេះ ធ្លាក់ចូលទៅក្នុងទឹកសមុទ្រនៅក្នុងទីក្រុង Imizun នៃខេត្តតូយ៉ាម៉ា ( Toyama) ប្រទេសជប៉ុន នៅវេលាម៉ោងប្រមាណជាង១១យប់ កាលពីជាង២៥ឆ្នាំមុនដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះដំណើរដើមទងដំបូងមុននឹងឈានទៅដល់ការបាត់ខ្លួននារីវ័យក្មេងជនជាតិជប៉ុនទាំងពីរនេះ គឺដំបូងឡើយ នាង Megumi Yashiki និង Narumi Takumi ដែលរស់នៅក្នុងទីក្រុង Himi បានបបួលគ្នាទៅធ្វើដំណើរកម្សាន្ត ដោយមានបំណងចង់ទៅមើលសណ្ឋាគារទុកចោលមួយកន្លែងនៅក្នុងទីក្រុង Uozu ខេត្តតូយ៉ាម៉ា ប្រទេសជប៉ុន។ ប៉ុន្តែមុនទៅដល់សណ្ឋាគារទុកចោលនោះ Megumi Yashiki និង Narumi Takumi ក៏បានឈប់សម្រាកបន្តិចនៅក្នុងឧទ្យានមួយមានឈ្មោះថា kaiomaru ដែលនៅជិតកំពង់ផែ ក្បែរសមុទ្រក្នុងខេត្តតូយ៉ាម៉ា។
ស្របពេលជាមួយគ្នានេះដែល នៅកំឡុងម៉ោងប្រមាណជា ១១ និង២នាទីយប់ សារមួយឃ្លារបស់ Megumi Yashiki និង Narumi Takumi ត្រូវបានបញ្ចូនទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ដោយបានបញ្ជាក់ថា ពួកគេកំពុងនៅក្នុងទីក្រុង Uozu។ ប៉ុន្តែទន្ទឹមនឹងពេលជាមួយគ្នានោះ ឡានរបស់ក្មេងស្រីជនរងគ្រោះទាំងពីរបែរជាត្រូវបានគេប្រទះធ្លាក់ចូលទៅក្នុងសមុទ្រក្បែរកំពង់ផែទៅវិញ៕
ចង់ជ្រាបដំណើរដើមទងឲ្យកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]