សហរដ្ឋអាមេរិក៖ តារាចម្រៀងស្រីវ័យក្មេង Olivia Rodrigo ដែលកំពុងតែធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីរូបនាងបានប្រឡូកក្នុងវិស័យជាតារាចម្រៀងដែលមានវ័យត្រឹមតែ១៨ឆ្នាំ តែមានសម្រស់ស្រស់ស្អាតនិងទេពកោសល្យពេញខ្លួន។ 

Olivia Rodrigo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុននឹង Olivia  បានឈានដល់ចំណុចនេះ គឺរូបនាងមានដុងសិល្បៈតាំងពីមានអាយុ៤ឆ្នាំ បន្ទាប់មកទៀតនៅអាយុ១២ឆ្នាំ នាងក៏បានរៀនលេងហ្គីតា និងចុចព្យាណូ ក្នុងនោះគ្រូរបស់គេក៏បង្រៀន ឱ្យចេះច្រៀងនិងសម្ដែង ចុងក្រោយ Olivia ក៏បានប្រឡូកក្នុងការសម្ដែងរឿងមានចំណងជើងថា Bizaardbark និង High School Musical: The Series ។ហើយនៅក្នុងពេលបច្ចុប្បន្ននេះ នាងកំពុងតែសាងសមត្ថភាពបន្ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ ដោយ Olivia ក៏បានច្រៀងចម្រៀងជាច្រើនបទមានដូចជា Drivers license ជាដើម ស្នាដៃទាំងអស់នេះ បូករួមទាំងសម្រស់ដ៏ស្រស់ស្អាត និងមានទេពកោសល្យទាំងវ័យក្មេងផងនោះ បានធ្វើឱ្យពិភពលោកកំពុងតែចាប់អារម្មណ៍មកលើរូបគេជាខ្លាំងដោយបទចម្រៀងនីមួយៗមានអ្នកចូលទៅទស្សនារាប់លានដងក្នុងមួយថ្ងៃៗ។ ក្នុងនោះក៏បានធ្វើឱ្យតារាចម្រៀងដ៏ល្បីឈ្មោះគឺ Taylor Swift នាងបានចូលទៅខមមិនសរសើរពីសមត្ថភាពដ៏ល្អ ព្រមទាំងមានមោទនភាព និងសង្ឃឹមថា Olivia នឹងក្លាយតារាដ៏លេចធ្លោដើរតាមគន្លងនៃតារាដែលល្បីដូចជានាងទៅថ្ងៃអនាគតជាក់ជាមិនខាន៕

ប្រភព៖ Sanook

Olivia Rodrigo
Olivia Rodrigo
Olivia Rodrigo
Olivia Rodrigo
Olivia Rodrigo និង Taylor Swift
Olivia Rodrigo
Olivia Rodrigo និង Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]