កូរ៉េខាងត្បូង៖ កំពូលតារាសម្ដែង Lee Minho ជារឿយៗនាពេលកន្លងមក អ្នកណាក៏ដឹងដែរថា លោកជាតារាប្រុសមួយរូប ដែលមានទេពកោសល្យសិល្បៈពូកែ និងមានរូបសម្បត្តិស្រស់សង្ហាដូចព្រះរាជបុត្រយ៉ាងដូច្នោះ។ ហេតុនេះហើយ ទើបលោកតែងត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមនៅស្ទើរតែជុំវិញពិភពលោក មានការស្រលាញ់ ពេញចិត្តមិនចេះតិចនោះឡើយ។

ក្នុងនោះផងដែរ ឲ្យតែដល់ថ្ងៃខួបកំណើតរាល់ឆ្នាំរបស់តារារូបនេះ យើងតែងឃើញ លោកទទួលបានកាដូពីហ្វេនៗមកពីគ្រប់ទិសទីយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ទើរមិនគួរឲ្យជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ម្សិលមិញនេះ ក៏ជាថ្ងៃខួបរបស់ Lee Minho ផងដែរ ហើយឆ្នាំនេះក៏មិនខុសពីរាល់ដងនោះឡើយ ដោយយើងឃើញ តារាប្រុសរូបនេះបានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញសង្គម បង្ហាញពីការដូជាច្រើន មានទាំងបាច់ផ្កា នំខេក និងរបស់របរមានតម្លៃផ្សេងទៀតជាច្រើនពាសពេញបន្ទប់ ពោលគឺច្រើនស្ទើរតែរកកន្លែងដាក់គ្មានតែម្ដង ដែលរឿងមួយនេះ អ្នកណាៗឃើញហើយក៏លាន់មាត់ភ្ញាក់ផ្អើលសឹងគ្រប់គ្នាផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Lee Minho
Lee Minho
កាដូក្នុងថ្ងៃកំណើត Lee Minho
កាដូក្នុងថ្ងៃកំណើត Lee Minho
កាដូក្នុងថ្ងៃកំណើត Lee Minho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]