ថៃ៖ កាលពីថ្មីៗនេះ តារាស្រី KungPloy ដែលត្រូវបានគេស្គាល់ថា ជាអតីតភរិយាតារាប្រុស លោក Sornram បានបង្ហោះឃ្លីបចាស់មួយនៅលើបណ្ដាញសង្គម Instagram ដោយនៅក្នុងវីដេអូនោះ គឺជាថ្ងៃកំណើតរបស់កូនស្រីនាង ព្រមទាំងបង្ហាញពីអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង ។
នៅក្នុងនោះដែរ តារាស្រីរូបនេះ មិនអាចយកកាដូទៅឲ្យដល់កូនស្រីផ្ទាល់ដៃបាននៅក្នុងថ្ងៃកំណើតនោះទេ ហើយអ្វីដែលនាងអាចធ្វើទៅបាននោះគឺ ដើរដោយលួចលាក់ហើយព្យួររបស់របរនៅមុខផ្ទះ របស់ លោក Sornram ដែលជាអតីតស្វាមីនាងតែប៉ុណ្ណោះ រួចហើយក៏ប្រញាប់ប្រញាល់ត្រឡប់ទៅមកវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះព្រឹត្តិការណ៍មួយនេះ ក៏មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិ បង្ហាញពីការអាណិតអាសូរចំពោះនាង ដែលមានភាពពិបាកខ្លាំងណាស់ក្នុងការជួបកូនម្ដងៗ ជាពិសេស ថែមទាំងបានលើកទឹកចិត្ត និងសង្ឃឹមថាក្រុមគ្រួសារនេះនឹងត្រលប់មកមានភាពកក់ក្តៅដូចមុន៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]