ថៃ៖ បានធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីតារាចម្រៀងស្រីវ័យក្មេង ព្រមទាំងមានរូបសម្រស់ស្រស់សោភា Jenny បានសម្រេចចិត្ត ទៅធ្វើការវះកាត់កែសម្ផស្ស ដើម្បីទទួលបានត្របកភ្នែក២ជាន់។ 

ដោយឡែក កាលពីថ្មីៗនេះ Lily ដែលជាប្អូនស្រីរបស់ Jenny ស្រាប់តែបានបង្ហោះវីដេអូ បង្ហាញឲ្យឃើញពីសភាពរបស់បងស្រីខ្លួន បន្ទាប់ពីបានវិលត្រលប់មកសម្រាកនៅផ្ទះ ក្រោយពីបានវះកាត់រួច ព្រមជាមួយនឹងការមើលថែរក្សា ការផ្តល់អាហារ យ៉ាងដិតដល់ពីក្រុមគ្រួសាររបស់នាង ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលនោះដែរ បណ្ដាអ្នកគាំទ្ក៏បានរនាំគ្នាសម្រុកគាំទ្រចំពោះ Jenny យ៉ាងច្រើន ព្រមទាំងជឿជាក់ថាការវះកាត់នេះ ពិតជាបានធ្វើឲ្យសម្រស់របស់នាងកាន់តែមានភាពស្រស់ស្អាតខ្លាំងជាងមុន ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Jenny 
Jenny 
Jenny 
Jenny ក្រោយពីវះកាត់រួច
Jenny ក្រោយពីវះកាត់រួច
Jenny ក្រោយពីវះកាត់រួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]