ភ្នំពេញ៖ ត្បិតតែថា តារាសម្ដែងនិងជាពិធីការនី សុខ សោម៉ាវត្តី មាននាមស្ពាយឈ្មោះជាមេម៉ាយពិតមែន ប៉ុន្តែបច្ចុប្បន្ន នាងបានជួបស្នេហ៍ក្រោយជាមួយកីឡាករបាល់ទាត់ លី វ៉ាហេទ ដែលចេះស្រលាញ់ថ្នាក់ថ្នមនាងនិងកូនសព្វគ្រប់បែបយ៉ាង ពិសេសពួកគេក៏រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល និងតែងតែបង្ហាញភាពផ្អែមល្ហែមឲ្យហ្វេនៗបានដឹងបានឮជាញឹកញាប់ផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ សុខ សោម៉ាវត្តី ស្រាប់តែបានបង្ហោះរូបភាពឳបគ្នាយ៉ាងស្និទ្ធស្នាលជាមួយគូស្នេហ៍ មួយសន្លឹកនៅលើណ្ដាញសង្គម ដែលឲ្យគ្រប់គ្នាឃើញហើយសឹងតែលើសជាតិស្ករតែម្ដង។ ជាពិសេស មិនត្រឹមតែមានរូបភាពផ្អែមល្ហែមនឹងគ្នាតែប៉ុណ្ណឹងទេ ក្នុងនោះនាងក៏បាននិយាយពាក្យប៉ុន្មានម៉ាត់ថែមទៀតថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការរៀបរាប់របស់ សុខ សោម៉ាវត្តី 

យ៉ាងណាមិញ ទោះបីជាការរៀបរាប់នេះ មានតែពាក្យខ្លីៗប៉ុន្មានម៉ាត់ពិតមែន ប៉ុន្តែពិតជាមានអត្ថន័យផ្អែមល្ហែមជ្រាលជ្រៅខ្លាំងមែនទែន អ្នកណាឃើញហើយក៏ប្រាថ្នាចង់បានបែបនេះដូចពួកគេផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]