ហើមកូនកណ្តុរអាចកើតកន្លែងផ្សេងៗគ្នា ដូចជាបរិវេណក ក្រោមក្លៀក ក្រលៀន ជាដើម។ បើតាមការលើកឡើងរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម ការហើមកូនកណ្តុរអាចរោគសញ្ញាជំងឺរលាកកូនកណ្តុរ ដោយសាររលាកបំពង់ក កើតជំងឺរបេងកូនកណ្តុរ និងជំងឺអេដស៍ កើតជំងឺ Rosai Dorfman និងជំងឺមហារីក។
ការហើមកណ្តុរដោយសារកើតជំងឺមហារីក អាចហើមកូនកណ្តុរនៅក នៅក្រោមក្លៀក ឬនៅក្រលៀន ឬ ដំបៅ ស្នាមក្រហមចំឡែកៗលើស្បែក ជាដើម។ ក្រៅពីនោះការហើមកូនកណ្តុរដោយសារកើតជំងឺមហារីកអាចមានរោគសញ្ញាផ្សេងទៀតដូចជា ក្តៅខ្លួន បែកញើសពេលយប់ អស់កម្លាំងខ្លាំង ស្រកទម្ងន់ដោយគ្មានមូលហេតុ ថ្លើម និង អណ្តើករីកធំខ្លាំង ខុសប្រក្រតី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះការធ្វើរោគវិនិច្ឆ័យវិញ លោកវេជ្ជបណ្ឌិតថា ទី១ត្រូវវិភាគរកមើលហ្សែន ដោយបច្ចេកវិទ្យាទំនើបថ្មី អាចឲ្យយើងស្គាល់ប្រភេទកោសិកាមហារីកកាន់តែច្បាស់លាស់។ ទី២ ការវះយកកូនកណ្តុរ ១ ឬ ផ្នែក ណាមួយស្បែក សង្ស័យថាមានជំងឺនេះ យកទៅវិភាគនៅមន្ទីរពិសោធន៍ រកមេរោគមហារីក។ ទី៣ ការបូមខួរឆ្អឹង ពិនិត្យរកមេរោគមហារីកកូនកណ្តុរ។ ទី៤ ការថត CT ស្កេន ឬថត MRI នៅទ្រូង និងពោះ ឬការថតដោយប្រព័ន្ធបំភាយ positron ពិសេសទំនើបបំផុត ហៅថា PET Scan ទូទាំងសារពាង្គកាយ គឺដើម្បីកំណត់ដំណាក់កាល នៃមហារីកកូនកណ្តុរ (ដំណាក់កាលទី១-៤)។ ទី៥ ការធ្វើតេស្តឈាម និងតេស្តពិសេសហៅថា Flow cytometry។
ព្យាបាលនៅដំណាក់កាលដំបូង អ្នកជំងឺមហារីកូនកណ្តុរ អាចជាសះស្បើយបានច្រើនជាងដំណាក់កាលធ្ងន់ធ្ងរ ទី៣ ឬ ទី៤។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]