បរទេស៖ កាលពីថ្ងៃទី ២២ ខែមិថុនា NME បានរាយការណ៍ថាតារាចម្រៀងប្រុស Chris Brown ត្រូវបានស៊ើបអង្កេតដោយប៉ូលីស បន្ទាប់ពីស្ត្រីម្នាក់បានចោទប្រកាន់រូបលោក បានប្រើប្រាស់ហិង្សាលនៅផ្ទះរបស់នាងកាលពីចុងសប្តាហ៍។

យោងតាមប្រភពដដែលបានឲ្យដឹងថាតារាប្រុសកើតនៅឆ្នាំ ១៩៨៩ រូបនេះ ត្រូវបានគេនិយាយថាបានដាល់ផ្នែកខាងក្រោយនៃកញ្ចឹងក។ ជាមួយគ្នានេះដែលគេបានបន្ថែមទៀតថា ជនរងគ្រោះត្រូវបានគេទះយ៉ាងខ្លាំងប៉ុន្តែសំណាងល្អមិនមានរបួសអ្វីគួរឱ្យកត់សម្គាល់នៅលើដងខ្លួនរបស់នាងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក អតីតមិត្តប្រុស Rihanna រូបនេះត្រូវបានកោះហៅភ្លាមៗ នៅគេហដ្ឋានជ្រលងភ្នំ San Fernando, Los Angeles សហរដ្ឋអាមេរិក។ យ៉ាងណាមិញ រូបលោកមិនត្រូវបានគេឃុំឃាំងនោះទេ ប៉ុន្តែអាចប្រឈមនឹងការផ្តន្ទាទោសកម្រិតស្រាល ថ្វីត្បិតបែបនេះរហូតមកដល់ពេលនេះ តារាប្រុសរូបនេះ មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ៕

ប្រភព៖ https://people.com/

សូមទស្សនារូបភាពខាងក្រោម៖

Chris Brown
Chris Brown
Chris Brown

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]