រាជធានីភ្នំពេញ ៖ នៅចាំក្មេងប្រុសនេះបានទេ ដោយសារតែ ជីវភាពទាល់ ងាកឆ្វេងខ្វះ ងាកស្តាំខ្វះ គ្មានទីពឹង មិនមានលទ្ធភាព ក្នុងការព្យបាលព្រមទាំង មិនអាចរ៉ាប់រង ការដាក់លលាដ៏ក្បាលថ្មីមួយចំហៀងបាននោះ ក្មេងប្រុសឈ្មោះ ផេង រូបនេះ ត្រូវរស់នៅ ក្នុងរូបសម្បត្តិខុសពីគេឯង ព្រោះតែក្បាលរបស់ខ្លួន មួយចំហៀង មានសភាពកំពិតចូលក្នុង។
តែ សំណាងល្អណាស់ ដោយក្នុងនោះមហាជនក៏បាន ដឹងថា ក្មេងប្រុសរូបនេះ បានទទួលការឧបត្ថម្ភ ការព្យាបាលដាក់លលាដ៏ក្បាលថ្មីនេះ ពីអ្នកនាង ស្រីអូន ម្ចាស់ប្រេនសម្រស់ធម្មជាតិ ដែលត្រូវចំណាយទឹកប្រាក់ ៦០០០ ដុល្លារ ជាងនេះទៅទៀត រូបនាង ក៏បានយក ប្រុសផេង ជាកូនចិញ្ចឹមម្នាក់ទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ថ្មីៗនេះ តាមរយៈបណ្តាញសង្គម ប្រុសផេង បានរៀបរាប់ថា ខ្លួនបានជាសះស្បើយហើយ ដែលធ្វើឲ្យមហាជន រំភើបចិត្តជំនួសជាខ្លាំង រំភើបដែលជីវិតដែលធ្លាប់គិតថា មិនអាចវិលដូចដើម ក៏ផ្លាស់ប្រែ១៨០ដឺក្របែបនេះ ប្រសិនបើងាកទៅមើលសភាព ក្បាលរបស់ខ្លួនវិញ ប្រុសផេង បានវិលត្រលប់មកដូចដើមវិញ មកដូចនឹងមនុស្សធម្មតា ដែលផ្នែកធ្លាប់ផតនោះ ស្រាប់តែត្រលប់មកពេញ ស្អាតដូចអ្នកដទៃ។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឲ្យ ប្អូនប្រុសផេង ត្រូវវះកាត់លលាដ៏ក្បាលចេញដូច្នេះ ដោយសារតែ ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយប៉ះពាល់នឹងលលាដ៏ក្បាលធ្ងន់ធ្ងរ តម្រូវឲ្យកាត់ចេញ តែគ្មានលទ្ធភាពព្យាបាលដូច្នោះហើយ ក៏មិនបានវះកាត់ព្យាបាលជំនួសលលាដ៏ថ្មី៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]