បរទេស៖ កាលពីនៅថ្ងៃទី ២១ ខែមិថុនា កន្លងទៅនេះ តារាចម្រៀងដ៏ល្បី លោក Justin Bieber និងភរិយា Hailey Baldwin មានឱកាសបានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Élysée ក្នុងទីក្រុងប៉ារីស។

យ៉ាងណាមិញ បើទោះបីជាមានកិត្តិយសនៅក្នុងកាតចូលរួមនៅក្នុងវិមានប្រធានាធិបតីក៏ដោយ តែស្វាមីភរិយាមួយគូនេះ ក៏បានធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំងទៅលើសម្លៀកបំពាក់របស់អ្នកទាំងពីរ ដោយនៅក្នុងនោះដែរ អ្នកលេងបណ្ដាញសង្គមជាច្រើន បានបញ្ចេញមតិថា សម្លៀកបំពាក់របស់ Hailey គឺមិនគោរពដល់ការប្រជុំជាមួយប្រមុខរដ្ឋនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែបានបង្ហាញពីការមិនពេញចិត្តនោះ ប៉ុន្តែសម្រាប់សម្លៀកបំពាក់មួយនេះ បានធ្វើឲ្យពួកគេ បានឃើញពីស្នាមជាំ ២ នៅលើខ្នងរបស់នាង ព្រមទាំងបង្ហាញក្ដីបារម្ភថា តារាម៉ូដែលរូបនេះកំពុងមានបញ្ហាលើរាងកាយ។ តែជាសំណាងល្អ ដែលស្នាមមួយនេះ គ្រាន់តែជាស្នាមជាំដែលបន្សល់ទុកបន្ទាប់ពីការព្យាបាលមួយ ដែលត្រូវបានគេស្គាល់ថា ជាការព្យាបាលដោយប្រើភ្លើង។ លើសពីនេះ បណ្ដាអ្នកគាំទ្រក៏បានបន្ថែមថា នៅក្នុងអំឡុងពេលសម្រាកនៅផ្ទះ Hailey ក៏បានឆ្លៀតពេលក្នុងការព្យាបាល ដើម្បីសម្រាកនិង មើលថែរក្សារាងកាយរបស់នាង ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Justin និង​ Hailey
Justin និង​ Hailey
រូបភាពបង្ហាញពីស្នាមជាំនៅលើខ្នងរបស់ Hailey
រូបភាពបង្ហាញពីស្នាមជាំនៅលើខ្នងរបស់ Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]