ចិន៖ កាលពីពេលថ្មីៗនេះតារាប្រុសចិន Kris Wu ត្រូវបានជាប់ទាក់ទងនឹងរឿងអាស្រូវ ជាមួយដែលត្រូវបានរងការវាយប្រហារដោយនារីជាច្រើននាក់ ដែលមានភស្ដុតាងនៃការផ្ញើរសារឆ្លើយឆ្លង ជាហូរហែរ ជាមួយក្មេងស្រីជាច្រើនក្នុងពេលតែមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គម។
ទោះបីជាបែបនេះក្តី តាមពិតនេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងប្រុសរូបនេះ ត្រូវបានគេចោទប្រកាន់ថាមានទំនាក់ទំនងជាមួយស្រីៗទាំងនោះ ក៏ប៉ុន្តែរឿងអាស្រូវនេះកាន់តែធ្ងន់ធ្ងរនៅពេលដែលគេ លាតត្រដាតថា អតីតសមាជិកក្រុមចម្រៀងដ៏ល្បី EXO ធ្វើចរិតព្រាននារី ញ៉ែស្រីជាច្រើននាក់ ក្នុងពេលតែមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញរឿងរ៉ាវរសើបនេះ ត្រូវបានគេបង្កើតពាក្យចចាមអារ៉ាមភ្លាមៗ ថារូបលោកនឹងចាកចេញពីឧស្សាហកម្មកំសាន្តមួយនេះ។ យ៉ាងណាមិញ តាមប្រភពមួយផ្សេង បានលើកឡើងថា តារាចម្រៀងប្រុសរូបនេះកើតនៅឆ្នាំ ១៩៩០ នឹងមិនចាកចេញពីសិល្បៈទាំងស្រុងនោះទេ។
ដោយឡែក ដោយសារតែរឿងអាស្រូវថ្មីៗនេះ សារព័ត៌មានជាច្រើនបានប៉ាន់ស្មានទុកមុនថា Kris Wu ជាសិល្បករដែលមានហានិភ័យខ្ពស់ដែលភាគច្រើនគេបានគិតថា ទំនងជាបាត់បង់ប្រជាប្រិយភាព មិនត្រឹមតែប៉ុណ្ណោះគេបានបន្ថែមទៀតថា អាជីពជាតារាចម្រៀងប្រុសទំនងជាបញ្ចប់យ៉ាងឆាប់រហ័ស បើសិនមានអាស្រូវបែបនេះ កើតឡើងជារឿយៗ៕
ប្រភព៖ kenh14.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]