សហរដ្ឋអាមេរិក៖ មហាជនគ្រប់គ្នាប្រាកដជាបានស្គាល់ជាក់ជាមិនខាន ជាមួយនឹងតារាចម្រៀងល្បីៗនៅទូទាំងពិភពលោក ហើយក្នុងនោះអ្នកក៏ប្រហែលជាគិត ដែលពួកគេទាំងអស់នោះ ក៏មិនមែនជាមនុស្សធម្មតានោះទេគឺសុទ្ធសឹងតែជាពួកអភិជន។
នៅក្នុងនោះប្រិយមិត្ត ក៏នៅមិនទាន់ដឹងពីទ្រព្យសម្បត្ដិដ៏មហាសាលរបស់បុគ្គលទាំងអស់នោះនៅឡើយទេ។ ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកដឹងពីទ្រព្យសម្បត្ដិរបស់ តារាចម្រៀងស្រីដ៏ល្បីល្បាញទាំងប៉ុន្មានរូបនេះ បើទោះបីជាស្ថិតក្នុងកំឡុងពេលជំងឺកូវីដ១៩រីករាលដាលមួយរយៈធំនេះយ៉ាងណាក៏ដោយ ក៏មិនប៉ះពាល់ដល់ប្រាក់ចំណូលហូរចូលជារៀងរាល់ថ្ងៃតាមរយៈអាជីពរបស់ពួកគេនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ Brandinside
១. Rihanna
Rihanna មានវ័យ៣២ជាតារាចម្រៀងមានឈ្មោះបោះសម្លេងដ៏ល្បីទូទាំងពិភពលោក ហើយនាងបានក្លាយជាតារាចម្រៀងស្រីដែលមានទ្រព្យសម្បត្តិជាច្រើនមហាសាលគឺមានរហូតទៅដល់ ៦០០ លានដុល្លារ។
២.Madonna
Madonna តារាចម្រៀងស្រីមានវ័យ៦២ ជាអ្នកចម្រៀងដ៏មានឈ្មោះល្បីទាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន ដែលនរណាៗក៏បានស្គាល់ពីទេពកោសល្យនិងស្នាដៃចម្រៀងរបស់គាត់ជាច្រើន ហើយក៏ជាតារាចម្រៀងមានទ្រព្យសម្បត្តិច្រើនរហូតទៅដល់៥៥០លានដុល្លារ។
៣.Beyonce Knowles
Beyonce Knowles ជាតារាចម្រៀងដ៏ល្បីមានវ័យ៣៩ឆ្នាំ និងមានទ្រព្យសម្បត្ដិរហូតទៅដល់៤២០លានដុល្លារ។
៤.Taylor Swift
Taylor Swift នាងជាតារាចម្រៀងស្រីមានវ័យ៣១ឆ្នាំ ជាជាតិអាមេរិក Taylor Swift ក៏ជាតារាស្រីវ័យក្មេងដែលមានទ្រព្យសម្បត្តិរហូតទៅដល់ ៣៦៥លានដុល្លារ។
៥.Mariah Carey
Mariah Carey ជាតារាចម្រៀងផង ជាអ្នកនិពន្ធបទចម្រៀងផង ព្រមទាំងជាផលិតករម្នាក់ផងដែរ ហើយ ក្នុងពេលបច្ចុប្បន្ននេះ Mariah Carey មានទ្រព្យសម្បត្តិ ៣០០លានដុល្លារ។
៦. Lady Gaga
Lady Gaga ជាអ្នកចម្រៀងដ៏ល្បីឈ្មោះមានវ័យ៣៤ឆ្នាំ និងក្លាយជាតារាដែលមានទ្រព្យសម្បត្តិដ៏ច្រើនផងដែរ គឺ១៥០ លានដុល្លារ។
៧.Jennifer Lopez
Jennifer Lopez ជាតារាចម្រៀង តារាសម្ដែង និង ព្រមទាំងជាអ្នករាំផងដែរ ស្ថិតក្នុងវ័យ ៥២ឆ្នាំ ហើយក៏ជាតារាដែលមានទ្រព្យសម្បត្ដិច្រើន គឺ១៥០លានដុល្លារ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]