បរទេស៖ ថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បី Avril Lavigne បានបើកគណនី TikTok ផ្ទាល់ខ្លួនហើយបានបង្ហោះវីដេអូដំបូងនៃបទចម្រៀងល្បីដែលមានចំណងជើងថា «Sk8er Boi» ដែលបានចេញផ្សាយ ក្នុងឆ្នាំ ២០០២ បានធ្វើឱ្យអ្នកលេងអ៉ីនធឺណែតរំភើបចិត្តយ៉ាងខ្លាំង។

ទោះយ៉ាងណា វីដេអូមួយនេះ បានទាក់ទាញអ្នកទស្សនាភាគច្រើន ពីតារាស្រីរូបនេះ ដោយក្នុងនោះនាងបានធ្វើការតុបតែងមុខ និងស្ទីលម៉ូដសក់ដូចកាលពី ១៩ ឆ្នាំមុន ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺសម្រស់របស់នាង មិនខ្ចីចេះចាស់ទាល់តែសោះ ទោះបីជាកន្លងទៅជិត ២០ឆ្នាំហើយក្តី គេត្រូវបានមើលឃើញថាគ្មានប្រែប្រួលសូម្បីតែបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចគ្នានេះដែរ ជាមួយនឹងសក់ពណ៌ទង់ដែង ស្បែកសភ្លឺ ល្អឥតខ្ចោះ និងទម្រង់មុខបែបយុវវ័យ នាងបានទទួលនូវពាក្យសរសើរពីសំណាក់អ្នកគាំទ្រ ដោយសារតែសមត្ថភាពរបស់នាងក្នុងការថែរក្សាសម្រស់ ថ្វីត្បិត តារាស្រីរូបនេះ មានវ័យ ៣៦ឆ្នាំហើយក្តី ៕

ប្រភព៖ edition.cnn

សូមទស្សនារូបភាពខាងក្រោម៖

 រូបភាពពីវីដេអូថ្មី Avril បានបង្ហោះ
 រូបភាពពីវីដេអូថ្មី Avril បានបង្ហោះ
 Avril កាលពីឆ្នាំ ២០០២ 
 Avril កាលពីឆ្នាំ ២០០២ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]