ពិតណាស់ មានកត្តាជាច្រើនដែលធ្វើឲ្យយើងមើលទៅចាស់ជាងវ័យ ដូចជាកត្តាហ្សែន របបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃជាដើម។ ដើម្បីទទួលបានសម្រស់ក្មេងជាងវ័យ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន គ្នាយើងគប្បីផ្លាស់ប្ដូរទម្លាប់មួយចំនួនជាមុនសិន។
១. របបអាហារមានជាតិខ្លាញ់ទាប
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីការពារស្នាមជ្រីវជ្រួញ មានសារសំខាន់ណាស់ក្នុងការញ៉ាំអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលអាចជួយឲ្យស្បែកទន់ម៉ត់រលោង។ ជាក់ស្ដែង របបអាហារដែលមានជាតិខ្លាញ់ទាបធ្វើឲ្យយើងបាត់បង់សមាសធាតុនេះ ដែលបណ្ដាលឲ្យស្បែករបស់យើងឆាប់ចាស់មុនវ័យ។ ពពួកអាស៊ីដខ្លាញ់អូមេហ្គា៣មានដូចជាត្រីសាម៉ុន ត្រីធូណា គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ប្រេងរុក្ខជាតិ។ល។
២. ប្រើប្រាស់បំពង់បឺត
នៅពេលដែលយើងញ៉ាំភេសជ្ជៈដោយប្រើបំពង់បឺត យើងចាំបាច់ត្រូវផ្គុំបបូរមាត់ចូលគ្នា ដែលអាចបង្កជាស្នាមជ្រីវជ្រួញនៅជុំវិញបរិវេណមាត់ ដូចទៅនឹងការជក់បារីដែរ។ ចូរព្យាយាមញ៉ាំទឹក ឬភេសជ្ជៈផ្សេងៗដោយផ្ទាល់ពីមាត់កែវ ទើបជាការប្រសើរ។
៣. គេងផ្អៀង
ជាមួយគ្នានេះដែរ ការគេងផ្អៀងដោយយកមុខសង្កត់ទៅនឹងខ្នើយ អាចបណ្ដាលឲ្យកើតមានស្នាមជ្រីវជ្រួញនៅលើថ្ពាល់ និងចង្កា។ អ្នកជំនាញបានឲ្យដឹងថា ការគេងផ្ងារគឺជាឥរិយាបថគេងដ៏ល្អបំផុត ដើម្បីឲ្យយើងនៅក្មេង និងស្រស់ស្រាយ។
៤. ញ៉ាំជាតិស្ករច្រើន
យើងដឹងហើយថាញ៉ាំជាតិស្ករច្រើនពេកមិនល្អចំពោះសុខភាពរបស់យើងឡើយ។ ហេតុនេះហើយ យើងគប្បីកាត់បន្ថយការញ៉ាំជាតិស្ករ ដើម្បីជៀសវាងពីបញ្ហាសុខភាពផ្សេងៗ ក៏ដូចជាស្នាមជ្រីវជ្រួញមុនវ័យដ៏គួរឲ្យស្អប់ខ្ពើម។
៥. មើលទូរទស្សន៍ច្រើនជ្រុល
យោងតាមការសិក្សាមួយបានបង្ហាញថា ជារៀងរាល់ម៉ោងដែលយើងចំណាយពេលមើលទូរទស្សន៍ យើងនឹងកាត់បន្ថយអាយុចំនួន២២នាទី។ ដូចនេះ អ្នកជំនាញបានណែនាំថា ទោះបីជាយើងអង្គុយនៅលើសាឡុង ឬកៅអី យើងគប្បីក្រោកដើរចុះឡើងជារៀងរាល់កន្លះម៉ោងម្តង។
៦. គេងមិនគ្រប់គ្រាន់
សម្រាប់មនុស្សពេញវ័យ ត្រូវការគេងយ៉ាងហោចណាស់៧ម៉ោងក្នុងមួយយប់។ ប៉ុន្តែប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់ទេនោះ វាមិនត្រឹមតែធ្វើឲ្យយើងមើលទៅអស់កម្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកាត់បន្ថយអាយុរបស់យើងដូចគ្នា។ នៅក្នុងករណីដែលយើងអស់កម្លាំង ឡើងទម្ងន់ ឬភាពយឺតយ៉ាវខាងផ្លូវចិត្ត យើងគប្បីចូលគេងពីព្រលប់។
៧. ស្ត្រេស
យោងតាមការសិក្សាជាច្រើនបានបង្ហាញថា ស្រ្តេសរ៉ាំរ៉ៃអាចបណ្ដាលឲ្យកោសិកាខូចខាតធ្ងន់ធ្ងរ ដែលជះឥទ្ធិពលក្នុងការពន្លឿនដល់ដំណើរការវិវត្តទៅរកភាពចាស់។ ដូច្នេះហើយ យើងគប្បីអនុវត្តសកម្មភាពមួយចំនួនដើម្បីកាត់បន្ថយស្រ្តេសឲ្យនៅកម្រិតទាប។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]