អូស្រ្តាលី៖ វីរុសកូវីដ១៩ បានធ្វើឱ្យពិភពលោកស្ថិតក្នុងសភាពភ័យខ្លាច ដោយមនុស្សម្នាទាំងអស់ តម្រូវឱ្យពាក់ម៉ាស និងអនុវត្តវិធានការពារ និង បង្ការនឹងវីរុសដ៏កំណាចមួយនេះ ចាត់វិធានការផ្សេងៗ ដើម្បីរក្សាកុំឱ្យមានការឆ្លងវីរុសមួយនេះ។
ទោះបីជាយ៉ាងក៏ដោយ អ្នកជំនាញ បានមានប្រសាសន៍ថា លទ្ធភាពដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈខ្យល់ផោមពីអ្នកដែលផ្ទុកវីរុសកូវីដ១៩ យ៉ាងកំបាំងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេជ្ជបណ្ឌិតជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Andrew Tagg ធ្លាប់បានបង្ហាញនៅក្នុងPodcastថ្មីៗនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋអំពីទំនាក់ទំនងដែលអាចកើតមានរវាងភាពធូររលុង និងការឆ្លងរាលដាលនៃការឆ្លងមេរោគនេះ។ ខណៈដែលក្រុមគ្រូពេទ្យនិយាយអំពីការការពារទូទាំងប្រទេស ដោយប្រើប្រាស់ម៉ាស ដោយបន្ថែមថា ការចេញក្រៅដោយគ្មានស្លៀកសម្លៀកបំពាក់ត្រឹមត្រូវមិនសូវបិទជិត ពិតជាអាចនាំឱ្យមានការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩ ដ៏អាក្រក់។
លោកវេជ្ជបណ្ឌិតរូបនេះ ក៏ស្នើផងដែរ ក្រៅពីការអនុវត្តវិធានការការពារកូវីដ១៩ គឺមិនត្រូវផោមដាក់គ្នា។
លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
លោកវេជ្ជបណ្ឌិតរូបនេះ បានឱ្យដឹងទៀតថា៖ ទោះបីជាមនុស្សមិនចូលចិត្តផោមដាក់គ្នា តែផោមដូចជាលាមក ផ្ទុកនូវសារធាតុខ្យល់ឧស្ម័នពុល ដែលមានលទ្ធភាពចម្លង និងជាភ្នាក់ងារចម្លងវីរុសផងដែរ។ ដើម្បីគាំទ្រការអះអាងរបស់លោក លោកវេជ្ជបណ្ឌិត Tagg ក៏បានធ្វើការស្រាវជ្រាវលើអ្នកជំងឺវិជ្ជមានកូវីដ១៩ ហើយបានរកឃើញថា ៥៥ ភាគរយនៃពួកគេមានផ្ទុកវីរុសនៅក្នុងលាមករបស់ពួកគេ។
ការឆ្លងតាមរយៈលាមកគឺជាអ្វីមួយដែលអ្នកជំនាញបានព្រមាន កាលពីពេលកន្លងមកផងដែរ ដោយបញ្ជាក់ថា ភ្នាក់ងារចម្លងភាគច្រើន ទាំងអ្នកជំងឺមានរោគសញ្ញានិងគ្មានរោគសញ្ញា និងសំណល់នៃវីរុសដែលត្រូវបានគេសង្កេតឃើញនៅក្នុងលាមករបស់អ្នកជំងឺកូវីដ១៩មួយចំនួនផងដែរ។
កាលពីមុន មានការសិក្សាមួយចំនួន បានបង្ហាញថា ផោមជួយជំរុញការលូតលាស់របស់វីរុស ដោយធ្វើជួយវីរុសទាំងនោះ ធ្វើដំណើរបានឆ្ងាយ ហើយថែមទាំងចម្លងវីរុសក្នុងប្រវែងវែងផងដែរ។ តែយ៉ាងណា ពុំមានការគាំទ្រពេញលេញ ត្រូវបានរកឃើញទាក់ទងនឹងការលូតលាស់នៃវីរុស។
អ្នកស្រាវជ្រាវ ក៏បានបង្ហាញផងដែរថាអ្វីដែលអាចធ្វើឱ្យមនុស្សមានសុវត្ថិភាពពីការឆ្លងនោះ គឺសម្លៀកបំពាក់ដែលយើងស្លៀកខោនិងខោទ្រនាប់ ពិតជាអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងតាមរយៈការទប់ផោម និងបានព្រមានប្រជាជនពីការផោមដោយគូទទទេ។ ការអះអាងដូចគ្នានេះដែរ ត្រូវបានគាំទ្រដោយ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារមេរោគឆ្លង នៅដើមឆ្នាំនេះ ដែលវីរុសនេះបានចាប់ផ្តើមរីករាលដាលដំបូង នៅក្នុងប្រទេសទីក្រុង វូហាន ប្រទេសចិន៕
ប្រភព៖ Time of India
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]