ភ្នំពេញ៖ ប្រិយមិត្តដែលនិយមមើលរឿងកុនខ្មែរ ដូចជារឿង«កំណត់ហេតុនាងនាថ» ច្បាស់ជាស្គាល់អ្នកដឹកនាំសម្ដែងរាងតូចសង្ហារលោក ចាន់ណា រ៉ូណាន់ ជាមិនខាន។ ក្រោមការគ្រប់តែងនិពន្ធ និងដឹកនាំសម្ដែងរបស់លោក តែងតែទទួលបានភាពជោគជ័យ និងមានការគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋានតែម្ដង។ បើនិយាយពីស្នាដៃផលិតភាពយន្ត អ្នកដឹកនាំរូបនេះបាន បានបង្ហាញស្នាដៃជាច្រើនសុទ្ធសឹងតែជារឿងល្អ និងគួរឲ្យចង់ទស្សនាផងដែរ។

ក្រៅពីអាជីពជាអ្នកតែងនិពន្ធ និងផលិតភាពយន្តខ្មែរ លោក ចាន់ណា រ៉ូណាន់ ត្រូវបានគេដឹងថា លោកធ្លាប់មានក្រុមចម្រៀងមួយផ្ទាល់ខ្លួន តែក្រោយបង្កើតក្រុមចម្រៀងបានប៉ុន្មានឆ្នាំ តារារូបនេះក៏បានរំសាយក្រុម ងាកទៅចាប់អាជីពជាអ្នកដឹកនាំរឿងមកទល់នឹងបច្ចុប្បន្ននេះតែម្ដង។ បើទោះបីធ្លាប់បរាជ័យលើវិស័យចម្រៀង តែបច្ចុប្បន្នលោកក៏កំពុងជោគជ័យលើជំនាញមួយពិតប្រាកដ គឺការផលិតរឿងនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រៅពីសមត្ថភាព ងាកមកមើលរូបសម្បត្តិលោក ចាន់ណា រ៉ូណាន់ ទោះឆ្នាំថ្មីនេះមានអាយុ ៣៥ឆ្នាំទៅហើយក្ដី តែរូបសម្រស់នៅតែស្អាតសង្ហារមិនចាញ់ក្មេងជំនាន់ក្រោយប៉ុន្មានឡើយ។ ជាពិសេស គេចាប់អាម្មណ៍ឃើញរូបរាងអ្នកដឹកនាំរូបនេះ មានសាច់ដុំធំកង់ៗគួរឲ្យទាក់ទាញតែម្ដង។ ម្យ៉ាងបើតាមការសងង្កេតឃើញ លោកតែងតែហាត់ប្រាណជាប្រចាំ បើទោះបីរវល់នឹងការងារបែបណាក៏ដោយ។ ម្យ៉ាងវិញទៀត លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន គេតែងតែឃើញលោកផុសរូបដោះអាវបង្អួតរាងកង់ៗជានិច្ច ធ្វើឲ្យហ្វេនសម្លឹងមើលមិនដាក់ភ្នែកគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក ចាន់ណា រ៉ូណាន់
  លោក ចាន់ណា រ៉ូណាន់
  លោក ចាន់ណា រ៉ូណាន់
  លោក ចាន់ណា រ៉ូណាន់
  លោក ចាន់ណា រ៉ូណាន់
  លោក ចាន់ណា រ៉ូណាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]