សហរដ្ខអាមេរិក៖ តារាសម្ដែងស្រី Anya Taylor មានវ័យ ២៤ឆ្នាំ បានក្លាយ តារាសម្ដែងស្រីដែលមាន កេរិ៍្ដឈ្មោះដ៏ល្បីនិងមានអ្នកគាំទ្រជាច្រើនបានស្គាល់ជាមួយនឹងការសម្ដែងរឿងជាច្រើនរបស់នាងកន្លងមក។

 Anya Taylor
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Anya Taylor មុននឹងឈានចូលក្លាយជាតារាដែលល្បីនៅក្នុងពិភពលោកនេះគឺមិនមែនជារឿងងាយស្រួលនោះទេ ​ព្រោះកាលនៅក្មេងនាងមានដុងចង់ក្លាយជាអ្នកសម្ដែង​ ទាំងដែលគ្រួសារ មិនបានគាំទ្រឬជួយទំនុកបំរុងអ្វីសោះក្នុងការចូលជាសិល្បៈមួយនេះ ជាពិសេសគឺមិត្តភ័ក្តិដែលបានរៀនជាមួយគ្នាតែងតែមើលងាយ និងសើចចំអកគ្រប់ពេល មិនតែប៉ុណ្ណោះពួកគេបានមើលងាយមុខមាត់ព្រោះតែភ្នែកធំៗ និងការបញ្ចេញសំលេង ព្រមទាំង មើលងាយនូវការសម្ដែងលេងផ្សេងៗនៅក្នុងថ្នាក់រៀនជាដើម ។ក្នុងនោះ Anya Taylor ក៏ធ្លាប់បានប្រាប់មិត្តភ័ក្តិថាខ្លួននឹងក្លាយជាតារាសម្ដែងនៅថ្ងៃអនាគតជាមិនខាន តែត្រូវបានពួកគេសើចចំអកម្ដងទៀត រឿងនេះពិតជាឈឺចាប់ខ្លាំងណាស់សម្រាប់ Anya Taylor។

 Anya Taylor

នៅពេលបន្តមកទៀតខណៈនាងកំពុងតែដើរក្នុងផ្សារស្រាប់តែមានបុរសម្នាក់បានហៅឱ្យឈប់ គេនោះជាភ្នាក់ងារផ្សព្វផ្សាយរកអ្នកចង់ក្លាយខ្លួនជាតារាបង្ហាញម៉ូត ដោយសារគេឃើញរូបរាងដ៏ស្រស់ស្អាតសាកសមនឹងអ្នកដើរម៉ូត ក្នុងនោះ Anya Taylor ចុះកិច្ចសន្យាធ្វើជាអ្នកដើរម៉ូតក្នុងពេលនោះតែម្ដង ។ បន្តបន្ទាប់មកទៀតរូបនាងក៏មានវត្តមានក្នុងវិស័យសិល្បៈបន្តិចម្ដងៗ រហូតឈានចូលធ្វើជាតារាសម្ដែង ទៅតាមការស្រម៉ៃដែលខ្លួនធ្លាប់ប៉ងមកជាយូរហើយ ។ ក្នុងនោះរឿងដែល Anya Taylor ធ្លាប់សម្ដែងមានដូចជា The Witch , Emma , The new mutant , The Queen's Gambit  និងជាពិសេសគឺរឿង Split ដែលបានធ្វើឱ្យគេកាន់តែល្បី ព្រោះសម្ដែងជាមួយតារាល្បីៗមានឈ្មោះបោះសម្លេងជាច្រើននាក់៕

ប្រភព៖ Clubsister

 Anya Taylor
 Anya Taylor
 Anya Taylor
 Anya Taylor
 Anya Taylor
 Anya Taylor
 Anya Taylor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]