តារាកម្សាន្ត: អតីតបេក្ខភាពបវរកញ្ញាឯកចក្រវាលតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា និងជាបេក្ខនារីក្នុងចំណោម២០នាក់ចុងក្រោយនៃការប្រកួតបវរកញ្ញាឯកចក្រវាលឆ្នាំ២០២០ (Miss Universe ២០២០) នាង Thuzar Wint Lwin ឬដែលមហាជន និងអ្នកគាំទ្រស្គាល់ឈ្មោះក្រៅរបស់នាងថា Candy នោះ បានធ្វើឲ្យអ្នកគាំទ្រ និងប្រិយមិត្តមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះសម្រស់ដ៏ស្រស់របស់នាងជាខ្លាំង ក្រោយបានឃើញនាង ស្លៀកសម្លៀកបំពាក់ឈុតបុរាណមីយ៉ាន់ម៉ាបានយ៉ាងស្រស់ស្អាត អមដោយទឹកមុខជាតារាម៉ូដែលដ៏ស្រស់ផូផង់ពីធម្មជាតិ ធ្វើឲ្យមហាជន និងហ្វេនសរសើរព្រោងព្រាតពេញបណ្តាញសង្គមតែម្តង។
សូមរំលឹកផងដែលថា នាង Thuzar Wint Lwin កើតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៩៨ និងជាប់ឈ្មោះជាបវរកញ្ញាឯកចក្រវាលមីយ៉ាន់ម៉ា ដែលធ្លាប់មានប្រវត្តិហែលឆ្លងការវះកាត់ជំងឺមហារីកសុដន់ ព្រមទាំងជាបេក្ខភាពដ៏គួរឲ្យចងចាំមួយរូបនៅក្នុងការប្រកួត Miss Universe ឆ្នាំ២០២០ ក្រោយនាងជាប់ជាTop២០ និងទទួលបានពានឈុតប្រពៃណីស្អាត និងល្អជាងគេនៅក្នុងការប្រកួតផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថាតើ Candy ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]