សុខភាពល្អ និងអាយុវែង ជាអ្វីដែលគ្នាយើងស្ទើរតែគ្រប់រូបប្រាថ្នាចង់បាន ហើយយើងច្បាស់ជាធ្លាប់បានឮពីមនុស្សចាស់អាយុលើស១០០ឆ្នាំ នៅដើរបាន រាងកាយមាំមួន។ ប៉ុន្តែការដែលមានសុខភាពល្អ និងអាចរស់នៅបានយូរ ទាមទារឲ្យយើងថែទាំសុខភាពខ្លាំងមែនទែន។
ហេតុអ្វីមនុស្សម្នាក់ៗមានភាពចាស់ជរាមិនដូចគ្នា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បានឲ្យដឹងថា អាយុដំណាលគ្នាសោះ អ្នកខ្លះរឹងមាំ ខ្លះទៀតទ្រុឌទ្រោម ខ្លះទៀតបាត់បង់ជីវិតមុនដោយសារជំងឺ។ ទាំងអស់នេះគឺទាក់ទងនឹង របបអាហារ និងទម្លាប់នៃការរស់នៅរបស់មនុស្សយើង។
សកម្មភាព១០យ៉ាងធ្វើជាប្រចាំជួយឲ្យមានសុខភាពល្អ និងអាយុវែង
១. ចៀសវាងដាច់ខាតបារី ស្រា ភេសជ្ជៈគ្រឿងកំប៉ុងទុកបានយូរគ្រប់ប្រភេទ
២. ញ៉ាំអាហារ៣ពេល/ថ្ងៃមានតុល្យភាពសមល្មម មិនច្រើនពេក មិនតិចពេក និងសម្រាកឲ្យបានគ្រប់គ្រាន់
៣. កាត់បន្ថយអំបិល ប៊ីចេង ឬម្សៅស៊ុប និងស្ករ ក្នុងអាហារយើងញ៉ាំរាល់ថ្ងៃ
៤. ញ៉ាំបន្លែស្រស់ ផ្លែឈើស្រស់ធម្មជាតិ និងញ៉ាំទឹកស្អាត ២-៣លីត្រ/ថ្ងៃ
៥. ហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយជាប្រចាំ
៦. ទទួលបានវីតាមីន D និងកាល់ស្យូមគ្រប់គ្រាន់
៧. រក្សាទម្ងន់ និងរូបរាងកាយឲ្យបានល្អ
៨. ថែទាំភ្នែក ត្រចៀក និងសុខភាពទូទៅឲ្យបានល្អតាមការណែនាំ
៩. សម្អាតធ្មេញ និងថែទាំសុខភាពមាត់ធ្មេញជាមួយអ្នកជំនាញឲ្យទៀងទាត់ ព្រោះសុខភាពមាត់ធ្មេញមានទំនាក់ទំនងដល់សុខភាពទូទៅ
១០. ប្រកួតប្រជែងខួរក្បាលរបស់យើង (ព្យាយាមប្រើខួរក្បាលឲ្យបានច្រើន) និងបង្កើតទំនាក់ទំនងល្អ រឹងមាំជាមួយមនុស្សជុំវិញខ្លួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]