កូរ៉េខាងត្បូង៖ សមាជិក Lisa និង Rosé នៃក្រុមចម្រៀងនារី BLACKPINK គឺជាអាយដល K-pop ដ៏មានសមត្ថភាពនាពេលបច្ចុប្បន្ន និងត្រូវបានគេចាត់ទុកថាមនុស្សដ៏មានទេពកោសល្យ ក្រៅពីរូបសម្រស់ដ៏ស្រស់ស្អាតហើយនោះ ពួកគេមានទាំងរូបរាងដែលត្រូវស្តង់ដារ គួរសរសើរទៀតផង។
ដូចគ្នានេះដែរ យោងទៅតាមព័ត៌មានបានចេញផ្សាយដោយផលិតកម្ម YG ធ្លាប់បានទម្លាយប្រាប់ថា Lisa ដែលមានកម្ពស់ ១ ម៉ែត ៦៧ ខណៈ Rosé មានកម្ពស់ ១ ម៉ែត ៦៨ បានធ្វើឲ្យពួកគេមានរាងគួរចាប់អារម្មណ៍ លេចធ្លោខ្លាំងជាងក្រុមចម្រៀងតារាស្រីដទៃផងដែរ ជាពិសេសនោះ គឺជើងដ៏វែងស្រលូននឹងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៀតសោត ព្រោះតែមានកម្ពស់ខ្លួន គួបផ្សំទៅនឹង សមាមាត្រទៅនឹងជើងដ៏ស្អាត បានធ្វើឲ្យអ្នកទាំងពីរ តែងតែមានមន្តស្នេហ៍ដែលមិនចេះរីងស្ងួត តែងតែក្លាយជាលេចធ្លោ គ្រប់ទីកន្លែង មិនថានៅលើឆាក ក៏ដូចជាទីតាមសាធារណៈ នៅពេលដែលពួកគេបង្ហាញខ្លួនជាមួយ នឹងម៉ូតសម្លៀកបំពាក់របស់ពួកគេ។
ហេតុដូច្នេះ នៅវេបសាយមួយ បានប្រមូលផ្តុំនឹងរូបភាពជាច្រើន សន្លឹករបស់ តារាស្រី ដែលកើតឆ្នាំ ១៩៩៧ ទាំងពីរដួងនេះ សុទ្ធសឹងទទួលបានការកោតសរសើរ នឹងសមសួនទៅនឹងម៉ូតសម្លៀកបំពាក់របស់ពួកគេបាន ដែលបង្ហាញជើង ដ៏ស្រស់ស្អាត ពិតជាគួរឲ្យគយគន់តែម្តង៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]