ថៃ៖ ជាការពិតណាស់ សម័យនេះហើយ អ្នកណាដែលនៅតែនិយាយថាមានតែបុរសទេដែលហ៊ានចំណាយលុយ ដើម្បីទិញរបស់ថ្លៃ ៗសម្រាប់នារីៗនោះ? សព្វថ្ងៃនេះមិនត្រឹមតែបុរសទេដែលមានសមត្ថភាពក្នុងការរកលុយ និងហ៊ានចំណាយសម្រាប់ទិញអំណោយក៏ដូចជារបស់មានមានតម្លៃផ្សេងៗដើម្បីជាកាដូរសសម្រាប់មនុស្សដែលពួកគេស្រឡាញ់ សូម្បីតែមនុស្សស្រីក៏មានសមត្ថភាពធ្វើការងារ រកលុយមិនចាញ់បុរសប៉ុន្មានឡើយ។
ដោយឡែក បើយើងងាមកមើល តារាស្រីថៃប៉ុន្មានដួងនេះវិញ ពួកគេបានទិញកាដូរនីមួយៗដែលសម្រាប់ Surprise ប្តីរបស់ពួកគេដែលមានតម្លៃរហូតដល់រាប់ម៉ឺនដុល្លារឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថាតារាស្រីរូបណាខ្លះ? ដែលបានទិញកាដូរសម្រាប់ផ្គាប់ចិត្តស្វាមី
សូមទស្សនារូបភាពខាងក្រោម៖
១. Pantipa
ក្រៅពីភាពស្រស់ស្អាតដែលធ្វើឱ្យយុវវ័យជាច្រើនត្រូវច្រណែននឹងលោក Kawin Duval ដែលមានភរិយាស្រស់ស្អាតដែលមានរូបសម្រស់ល្អឥតខ្ចោះរបស់នាង Pantipa ។ មិនត្រឹមតែប៉ុណ្ណោះ ពេលចុងក្រោយនេះប្រហែលជាធ្វើឲ្យអ្នកគាំទ្រ រឹតតែច្រណែនថែមទៀត។ ដោយសារតែភរិយាដ៏ស្រស់ស្អាតរូបនេះ ដែលទើបធ្វើអោយមានការភ្ញាក់ផ្អើលក្នុង ថ្ងៃខួបកំណើតស្វាមីរបស់នាងដោយទិញឡានស្ព័រប្រណីត ធ្វើឲ្យស្វាមីភ្ញាក់ផ្អើលនិងរំភើបជាខ្លាំង។
២.Aimee Morakot
អាចនិយាយថាមាន ស្ត្រីជាច្រើននឹងច្រណែនពីជីវិតរបស់ Aimee Morakot ព្រោះបន្ទាប់ពីរៀបការនាងហើយ នាងរស់នៅដូចព្រះនាង ព្រោះតែមានស្វាមីចេះថ្នមចិត្ត ប៉ុន្តែភរិយាក៏មិនអន់ជាងប្តីប៉ុន្មានដែរ ដោយសារតែ Aimee Morakot ធ្លាប់បានទិញឡានស្ព័រពណ៌ក្រហមតម្លៃមិនធម្មតាជាកាដូសម្រាប់ស្វាមីរបស់នាង។
៣.Margie Balenciaga
ខណៈដែលស្វាមីនិងភរិយា Margie ក៏បានទិញនាឡិកាដែលមានតម្លៃរាប់លានដុល្លារជាកាដូដល់ស្វាមីនាងផងដែរ រហូតដល់ស្វាមីរបស់នាងលាន់មាត់ថា កើតមកជាតិនេះលោកមិនមានសំណាងទេ តែកើតមកធ្វើជាប្តីរបស់ Margie លោកគឺមានសំណាងណាស់៕
ប្រភព៖ sanook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]