សៀមរាប៖ យោងតាមការឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ថាចំនួននៃអ្នកឆ្លង និង អ្នកស្លាប់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់តែគ្រប់ក្រុង- ស្រុក ក្នុងខេត្តសៀមរាប។ លោកអភិបាលខេត្ត លើកឡើងថា អ្នកស្លាប់ភាគច្រើនជាមនុស្សចាស់ និងមានជំងឺប្រចាំប្រកាយ ដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺធាត់ លើសឈាម ដែលនាំឱ្យវីរុសកូវីដ១៩ ងាយនឹងឆក់យកជីវិតអ្នកជំងឺកូវីដ១៩ កាន់តែឆាប់រហ័ស។ 

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ថ្ងៃនេះមានករណីមីងម្នាក់ វ័យ៦២ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ អស់សួតទាំងសងខាង ត្រឹមរយៈពេលមិនដល់ ១អាទិត្យនៃការឆ្លងនៃវីរុសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោកអភិបាលខេត្ត បានបន្ថែមថា ការមិនសហការជាមួយអាជ្ញាធរ ការមិនអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ការលាក់បាំងព័ត៌មាន ការលួចបើកអាជីវកម្មដែលអាជ្ញាធរបានហាមឃាត់ ការរត់គេចពីតំបន់មានហានិភ័យ ឬរត់គេចពីមណ្ឌលចត្តាឡីស័ក នឹងធ្វើឲ្យការឆ្លងកាន់តែរីករាលដាល រហូតប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ និងជាពិសេសប៉ះពាល់ទៅដល់ក្រុមគ្រួសាររបស់ខ្លួនផ្ទាល់។

លោកអភិបាលខេត្តទៀ សីហា បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមាន៖

  • អ្នកឆ្លង ៦៧៦នាក់
  • ជាសះស្បើយ ១៧៨នាក់
  • កំពុងសម្រាកព្យាបាលចំនួន ៤៩១នាក់
  • អ្នកបាត់បង់ជីវិតចំនួន ៧នាក់

ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

ប៉ាឆាបូជាអ្នកជំងឺកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]