រាជធានីភ្នំពេញ ៖ ប្រាកដណាស់ តារាចម្រៀង ខេមរៈ សិរីមន្ត រូបនេះ អាចរក្សាប្រជាប្រិយភាពរបស់ខ្លួន ជាង១ទសវត្សមកហើយ ដោយមិនឲ្យរលត់បាត់ឈ្មោះ សូម្បីតែម្តង ជាមួយនឹង ចម្រៀងគ្រប់រសជាតិ គ្រប់ចង្វាក់ ធ្វើឲ្យស្រទាប់យុវវ័យ ពេញចិត្តទឹកដមសំនៀងរបស់លោក ជាខ្លាំង។
ទន្ទឹមនឹងនេះ បើទោះបី រៀបការហើយមានកូន ក៏ពិតមែន តែតារាចម្រៀងប្រុសរូបនេះ តែងបង្ហាញភាពស្និទស្នាល ជាមួយនឹង ភរិយាជារឿយៗ មិនតែប៉ុណ្ណោះ ក៏លាយឡំជាមួយ ការលេងសើច មិនសមជាគូស្វាមីភរិយា បានរៀបការ មានកូន៣នោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ថ្មីៗនេះ ជាថ្ងៃកំណើតរបស់ភរិយា តារាប្រុសរូបនេះបានថតរូបតែ២នាក់ភរិយា បង្អួតភាពស្និទស្នាល ផ្អែមល្អែមខ្លាំង ជាមួយនឹងភរិយា ធ្វើឲ្យហ្វេនៗនារីៗច្រណែននឹងភរិយាលោក ស្ទើរគ្រប់គ្នាតែម្តង មិនត្រឹមតែថតរូបជាគូប៉ុណ្ណោះទេ តារាប្រុសរូបនេះនៅលេងស្ទាយ៍បែបក្រមិចក្រមើម ឃើញហើយគួរឲ្យស្រលាញ់ សាកសមនឹងគ្នា ខ្លាំងណាស់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]